ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វមិនធម្មតា! ផ្ទះលោកគ្រូបង្រៀន​ ​ត្រូវចោរឆីទ្រព្យ​អស់​ខ្ទេច…

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បាន​​ឱ្យ​ដឹង​ថា មាន​ករណី​ចោរ​គាស់​ផ្ទះ​លោកគ្រូ​បង្រៀន​​ម្នាក់ ដែល​​​​សង្ស័យ​ថា ចោរ​​ធ្វើ​សកម្ម​ភាព​​នៅ​ចន្លោះ​ពី​ម៉ោង​៧​ព្រឹក ទៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ មក​រា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដោយ​បង្កការភ្ញាក់​ផ្អើល ពេលដែលលោកគ្រូត្រឡប់មកផ្ទះវិញ ដោយ​ចោរ​​ប្រមូល​​យក​ទ្រព្យសម្បត្តិ​សរុប ​គិត​ជាទឹក​​ប្រាក់​អស់​ជាង​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បាន​​ឱ្យ​ដឹង​ថា មាន​ករណី​ចោរ​គាស់​ផ្ទះ​លោកគ្រូ​បង្រៀន​​ម្នាក់ ដែល​​​​សង្ស័យ​ថា ចោរ​​ធ្វើ​សកម្ម​ភាព​​នៅ​ចន្លោះ​ពី​ម៉ោង​៧​ព្រឹក ទៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ មក​រា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដោយ​បង្កការភ្ញាក់​ផ្អើល ពេលដែលលោកគ្រូត្រឡប់មកផ្ទះវិញ ដោយ​ចោរ​​ប្រមូល​​យក​ទ្រព្យសម្បត្តិ​សរុប ​គិត​ជាទឹក​​ប្រាក់​អស់​ជាង​១​ម៉ឺន​ដុល្លារ​​ឯណោះ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ម្ចាស់ផ្ទះ​ខាងលើ ​ឈ្មោះ​ម៉​ម ម៉ា​រិ​ន អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​​ ។ រីឯ​ក្រុម​ចោរ​អត់​មាន​ប៉ុន្មាន​នាក់​ទេ ដោយ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ក្រោយ​ ចូល​ទៅ​កាត់​ចំរឹង​ដែក​បានរើ​កកាយអីវ៉ាន់​​ពេញ​ផ្ទះ ។

ប្រភព​បន្ត​ទៀត​ថា ម្ចាស់ផ្ទះ​ខាងលើបាន​ចាក់សោ​តាំងពី​ព្រឹក​មក​ម្ល៉េះ ព្រោះ​គាត់​ចេញ​ទៅ​បង្រៀន​សិស្ស រីឯ​ប្រពន្ធ​ក៏​មិន​នៅ​ដែរ ។ ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​ចោរ​ប្រមូលយក​​ទៅ ត្រូវម្ចាស់​​រៀប​រាប់បឋម​​ថា មាន​ខ្សែ​.​ក​មាស​១​តម្លឹង​កន្លះ​, បន្តោង​ព្រះ​ស្រោបមាស​១ (​ទម្ងន់​៣​ជី​), ខ្សែដៃ​ធ្វើ​មាស​១ (​ទម្ងន់​៥​ជី​), ខ្សែដៃ​ប្លា​ទី​ន​ដាំ​ពេជ្រ​១​ខ្សែ (​តម្លៃ​៣៧០០​ដុល្លារ​), ចិញ្ចៀន​២​វង់ (៦០០​ដុល្លារ​), លុយ​ខ្មែរ​៣​លាន​៦​សែន​រៀល​, ប្រាក់​៦៥០​ដុល្លារ​, កាត​អេ​ធី​អឹ​ម​១ និង​ឯកសារ​គ្រួសារ​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ផ្ទះ​កើតហេតុ ដើម្បី​ស្វែងរក​មុខសញ្ញា​យ៉ាងក្តៅបំផុត​ ។