ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ganzberg Futsal Cup2017 ​បើក​ការ​ប្រកួត​នៅ​ថ្ងៃស្អែក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បាល់ទាត់​ពានរង្វាន់ Ganzberg Futsal Cub2017 លើក​ទី​២ វគ្គ​ជម្រុះ​៣២​ក្រុម​ចុង​ក្រោយ បាន​ចាប់ផ្ដើម​ដំណើរការ​ប្រកួត​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​សុក្រ​ ទី​១៣ មក​រា ស្អែកនេះ ។

រាជធានី​ភ្នំពេញ ៖ បាល់ទាត់​ពានរង្វាន់ Ganzberg Futsal Cub2017 លើក​ទី​២ វគ្គ​ជម្រុះ​៣២​ក្រុម​ចុង​ក្រោយ បាន​ចាប់ផ្ដើម​ដំណើរការ​ប្រកួត​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​សុក្រ​ ទី​១៣ មក​រា ស្អែកនេះ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ស៊ី​ថូ ណា​ថា​ន់ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​នេះ បានឱ្យ​ដឹង​ថា ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ ​Ganzberg Futsal Cub2017 លើក​ទី​២​នេះ មាន​ការ​សហការ​រវាង​ក្រុមហ៊ុន​ស្រា​បៀរ Ganzberg និង​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ធ្វើ​ឡើង​នៅ​លើ​ទីលាន T-Soccer ក្នុង​ខណ្ឌទួលគោក នៅ​រៀងរាល់ថ្ងៃ​សុក្រ​ចាប់ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​១០​យប់ ដោយ​មាន​លេង​២​ប្រកួត ។ ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​ចាញ់​ធ្លាក់​ៗ​រហូត​នៅ​សល់​៤​ក្រុម​ចុង​ក្រោយ​ប្រកួត​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់​ព្រ័ត្រ​ដណ្តើម​ពាន​ជើងឯក ។ ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ប្រាក់​រង្វាន់​១០.០០០​ដុល្លារ ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​៥.០០០​ដុល្លារ ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​២.០០០​ដុល្លារ និង​ចំណាត់ថ្នាក់​លេខ​៤ ទទួល​បាន​១.០០០​ដុល្លារ ។ ព្រឹត្តិការណ៍​នេះ​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៧ ។

ដោយឡែក សម្រាប់​ក្រុម​ដែល​ត្រូវ​ប្រកួត​មុនគេ​នៅ​ថ្ងៃ​បើក​ឆាក​មាន​ក្រុម Daniel FC ប្រកួត​ជាមួយ​ក្រុម Young Fighter និង​ក្រុម​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ​ក្រុម Neath Asia FC ៕