ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​មក​ទស្សនកិច្ច​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក David Hoggery ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ បាន​ធ្វើ​ដំណើរ​មក​បំពេញ​ទស្ស​កិច្ច​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​រយៈពេល​២​ថ្ងៃ ហើយ​លោក​ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក

រាជធានី​ភ្នំពេញ ៖ លោក David Hoggery ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ បាន​ធ្វើ​ដំណើរ​មក​បំពេញ​ទស្ស​កិច្ច​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​រយៈពេល​២​ថ្ងៃ ហើយ​លោក​ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ចម ប្រសិទ្ធ ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា នៅ​មជ្ឈមណ្ឌល​ជាតិ​កីឡា​វាយ​កូន​បាល់ Cambodia Country Club កាលពី​យប់​ថ្ងៃ​ទី​១១ មក​រា កន្លង​មកនេះ ។

វត្តមាន​លោក David Hoggery នា​ឱកាស​នោះ គឺជា​សារ​មួយ​បញ្ជាក់​ឱ្យ​ឃើញ​ថា វិស័យ​កីឡា​វាយ​កូន​បាល់​នៅ​កម្ពុជា​កំពុង​តែ​មានការ​រីក​ចម្រើន និង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ ។

លោក David Hoggery ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​(ITF)​ក្នុង​អាណត្តិ​៤​ឆ្នាំ​ម្ដង​នៅ​ទីក្រុង Santiago ​ប្រទេស​ឈី​លី ​(Chile) កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ។ កាលនោះ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ក៏​បាន​បញ្ជូន​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​១​រូប គឺ​កញ្ញា ឯក ប៊ុ​ន​ល​កិ្ខ​ណា ទៅ​ចូលរួម​បោះ​ឆ្នោត​ផង​ដែរ។

លោក David Hoggery បាន​ចូល​លេង​កីឡា​វាយ​កូន​បាល់​តាំងពី​អាយុ​៦​ឆ្នាំ​មក​ម៉្លេះ និង​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ជាប់​ចំណាត់ថ្នាក់​ល្អ​ជាងគេ​នៅ​ក្នុង​វិទ្យាល័យ ព្រមទាំង​ទទួល​បាន​អាហារូបករណ៍​កីឡា​វាយ​កូន​បាល់​នៅ​សាកលវិទ្យាល័យ​រដ្ឋ Washinton ។ ក្រោយមក​លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមកីឡា​វាយ​កូន​បាល់​ប្រចាំ​សាលា​មាន​រយៈពេល​៤​ឆ្នាំ ។ បន្ទាប់​មក​ទៀត លោក​ក៏​បាន​ក្លាយជា​កីឡាករ​វាយ​កូន​បាល់​អាជីព​នៅ​ក្នុង​ឆ្នាំ​១៩៨០ និង​ចាប់ផ្ដើម​បម្រើ​ការងារ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ប្រធាន​នាយក​ប្រតិបត្តិ និង​ប្រធាន USTA នៅ​ដើម​ខែមករា ឆ្នាំ​២០១៣ ។

លើស​ពី​នេះ​ទៀត លោក​ធ្លាប់​បម្រើ​ការងារ​ក្រុមប្រឹក្សា Grand Slam​និង​ធ្លាប់​ធ្វើ​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ITF Women’s Circuit Committee and The Joint Media Commission និង​ជា​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ ។ ជា​ចុង​ក្រោយ លោក​បាន​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​អាណត្តិ​ឆ្នាំ​២០១៥-២០១៩ ៕