ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​ជា​ទិស​ដៅ​រមណីយដ្ឋាន​ធម្មជាតិ​និង​វប្ប​ធ៌​ម​ដ៍​ទាក់ទាញ​បំផុត​របស់​ពិភពលោក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា​«​សព្វថ្ងៃ “​កម្ពុជា​” គឺជា​ទិស​ដៅ​រមណីយដ្ឋាន​ធម្មជាតិ

រាជធានី​ភ្នំពេញ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា​«​សព្វថ្ងៃ “​កម្ពុជា​” គឺជា​ទិស​ដៅ​រមណីយដ្ឋាន​ធម្មជាតិ និង​វប្ប​ធ​ម៍​ដ៏​ទាក់ទាញ​បំផុត​របស់​ពិភពលោក​»​។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី​បាន​លើក​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១២ មក​រា​ដែរ​ថា «​បាន​ពិតប្រាកដ​ណាស់  គឺ​គ្មាន​នរណា​ម្នាក់​ចង់ទៅ​ធ្វើ​អ្វី​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ឡើយ ។ សង្គ្រាម​គឺ​មាន​តែ​បំផ្លាញ​ប្រទេស​ជាតិ​ខ្លួន និង​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​។

រូបភាព​ដែល​បានឃើញ​នេះ  គឺ​ទេសចរណ៍​បរទេស​ដែល​បាន​សម្រុក​មក​កម្សាន្ត​នៅ​កម្ពុជា ។ រូបភាព​ទាំងនេះ​គឺ​យើង​ធ្លាប់​បានឃើញ​តែ នៅ​ប្រទេស​គេ​។ ដោយសារ​ប្រទេស​យើង​មាន​សន្តិភាព និង​ធានា​បាន​នូវ​សុវត្ថិភាព​ទេសចរណ៍​ទាំង​យប់​ថ្ងៃ ទើប​ពេល​នេះ ទេសចរណ៍​បរទេស​បាន​សម្រុកចូល​មក​កម្សាន្ត​នៅ​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​។ ពួក​គេ​បាន​សរសើរ​ពី​ប្រទេស​យើង​មិន​ដាច់​ពី​មាត់​ឡើយ​។ សព្វថ្ងៃ “​កម្ពុជា​” គឺជា​ទិស​ដៅ​រមណីយដ្ឋាន​ធម្មជាតិ និង​វប្ប​ធ​ម៍​ដ៏​ទាក់ទាញ​បំផុត​របស់​ពិភពលោក​» ។