នោះវីវរហើយ! ថ្លៃទឹក​ដោះនៅប្រទេសចិន ធ្វើឱ្យប្រុសៗ​ជំពាក់​​ធនា​គារ​​​ដល់.​ក


ចិន ​៖ ​ប្រភពពី​ Oddity Central បាន​ឲ្យ​ដឹង​ថា តម្លៃ​ថ្លៃទឹកដោះ​នៅ​ប្រទេស​ចិន ​គឺ​កាន់តែ​ថ្លៃ​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។ នេះ​ក៏​ដោយ​សារ​តែ​កង្វះ​មនុស្ស​ស្រី​ នៅ​ក្នុងប្រទេស​ចិន និង​ការ​កើនឡើង​កម្រិតជីវភាព​របស់​ប្រជាជន​​ ធ្វើ​ឱ្យ​​ម្តាយ​ឪពុក​​ខាង​ស្រី​នីមួយ​ៗ ទាមទារ​ឱ្យ​ខាង​ប្រុស​​ជូន​លុយ​ថ្លៃទឹកដោះ​កាន់តែ​ថ្លៃ ខុស​ពី​កាលពី​​មុន​ៗ​ ។ ក​ម្លោះ​ៗ​ មិន​តិច​ទេ ដែល​ត្រូវ​បង្ខំចិត្ត​ជំពាក់​លុយ​ធនា​គារ​អស់រាប់​ម៉ឺន ដើម្បី​យក​មក​រៀប​ការ​ជាមួយ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​។

កាលពីអំឡុង​​​ឆ្នាំ១៩៦០ ទៅ១៩៧០ ខាង​ប្រុស​អាច​ជូន​ត្រឹមតែបំពង់​ទឹក​ក្តៅ ឬពូកតែ​ប៉ុណ្ណោះ​ ទៅ​ខាង​ស្រី​ធ្វើ​ជា​ថ្លៃទឹកដោះ​ ។ នៅ​ជាង​ឆ្នាំ១៦៨០​ ខាង​ស្រី​ទាមទារ​ត្រឹមតែឈុត​ទូរទស្សន៍ ឬ​ក៏ទូរទឹកកក សម្រាប់​ទុក​ប្រើប្រាស់​ក្នុងផ្ទះ​ ។ តែ​មក​ដល់ជាង​​ឆ្នាំ១៩៩០​​ គេ​ឃើញ​មានការ​ទាមទារ​ជា​សាច់ប្រាក់ ហើយ​តម្លៃ​ចេះ​តែ​ខ្ពស់​ទៅ​ៗ​។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Harvard បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​សព្វថ្ងៃ មាន​ស្ត្រី​តិច​ជាង​បុរស​។ ពោលគឺ​បុរស​​១១៨​នាក់ ធៀប​នឹងស្ត្រី​១០០​នាក់​ ។ វា​រឹតតែ​ពិបាក​​ សម្រាប់​ក​ម្លោះ​ៗ​នៅ​ស្រុកស្រែ​ក្រីក្រព្រោះថា នារី​ៗ​ភាគច្រើន​គេ​មិន​រៀប​ការ​ជាមួយ​បុរស​ក្រីក្រ​ក្នុងភូមិ​ទេ​។ ពួក​គេ​តែងតែ​ទៅ​រស់នៅ​ទីក្រុង ដើម្បី​រក​ប្តី​ណា ដែល​អាច​មើលថែ​ពួក​គេ​បាន​។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​មាន​ក្រមុំ​ៗ​ខ្លះ​ដែរ ដែល​សុខចិត្ត​នៅ​ក្នុងភូមិ​​ តែ​ថ្លៃទឹកដោះក៏​មិនធម្មតា​ដែរ​។

បុរស​ម្នាក់​ឈ្មោះ Zhang Hu ត្រូវ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ ១៥០០០០​យន់ (២២០០០​ដុល្លា​) ដើម្បី​រៀប​ការ​ជាមួយនឹង​មនុស្ស​ដែល​គាត់​ស្រឡាញ់​។ ខាង​ស្រី​ត្រូវការ ១៣០០០០​យន់ (១៩០០០​ដុល្លា​)​។ លោក​បាន​ប្រាប់​ថា ក​ម្លោះ​ៗ​ខ្លះ​នៅ​ក្នុងភូមិ​របស់​គាត់ ត្រូវ​បង្ខំចិត្ត​ទៅ​ទិញ​ក្រមុំ​វៀតណាម មក​រៀប​ការ​ជាមួយ​។

តម្លៃ​ខាងលើ មិនសូវ​ជា​ខ្ពស់​ប៉ុន្មាន​ទេ ព្រោះ​វា​ជា​តម្លៃ​សម្រាប់​នៅ​ក្នុងភូមិ​តូចតាច​។ នៅ​ក្រុង​សៀង​ហៃ ថ្លៃទឹកដោះ​សម្រាប់​កូន​ក​ម្លោះ​បង់ គឹ​អាច​ដល់​ទៅ ១​លាន​យន់ (១៤៥០០០​ដុល្លា​)​។ កាលពី​ឆ្នាំ​មុន គ្រួសារ​ខាង​ស្រី​នៅ​ខេត្ត Fujian ទាមទារ​ប្រាក់​ថ្លៃទឹក​ដោះ​ដល់​ទៅ ៣.៨​លាន​យន់ (៥៥០០០០​ដុល្លា​)​។ សូមកុំ​គិត​ថា នេះ​ជា​ថ្លៃ​រៀប​ការ​ទាំងមូល​ណា៎​! ខាង​ប្រុស​ត្រូវ​បង់ប្រាក់​ថែម​ពីលើ​ហ្នឹង​ទៀត សម្រាប់​ថ្លៃ​ចំណាយ​លើ​អាពាហ៍ពិពាហ៍​។

លោក​សាស្ត្រាចារ្យ​ខាង​ផ្នែក​សង្គមវិទ្យា Zhang Mingsuo នៅ​សាកលវិទ្យាល័យ Zhengzhou បាន​មាន​ប្រសាសន៍​ថា កាល​ពីមុន ការ​ឲ្យ​ថ្លៃទឹកដោះ​នេះ សម្រាប់​តែ​គ្រួសារ​ខាង​ស្រី​ដែល​ក្រីក្រ​តែ​ប៉ុណ្ណោះ​ទេ ព្រោះ​ពួក​គាត់​ត្រូវការ​លុយ​ខ្លះ​ពី​ខាង​ប្រុស ដើម្បី​រស់នៅ​ពេល​ចាស់​ទៅ ​។ តែ​មក​ដល់​សព្វថ្ងៃ គេ​បែរជា​នាំ​គ្នា​ធ្វើ​ខុស​ពី​គោលបំណង​ពិតប្រាកដ​របស់​ចាស់​បុរាណ​ទៅ​វិញ​។ សព្វ​ថ្ងៃ​នេះ គេ​មើល​តែ​ទៅ​លើ​ទ្រព្យសម្បត្តិ និងសម្ភារ​ទៅ​វិញ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ