ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សមត្ថកិច្ចថា៖ ករណី​ផ្ទុះអាវុធរវាងចិននិងចិន គឺ​ជា​​​ករណី​ចាប់ជំរិត

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ករណី​ផ្ទុះអាវុធ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ជនជាតិ​ចិន​៤​នាក់​ស្លា.ប់​ និង​ម្នាក់​ទៀត​របួសធ្ងន់​កាលពី​យប់​រំលង​អធ្រា​ត្រ​ ចូល​ថ្ងៃ​ទី​៩​ សីហា​ ២០២២ សមត្ថកិច្ច​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ថា ​ជា​អំពើ​ចាប់ជំរិត​ទារប្រាក់…

ខេត្ត​ព្រះ​សីហ​នុ​ ៖ ករណី​ផ្ទុះអាវុធ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ជនជាតិ​ចិន​៤​នាក់​ស្លា.ប់​ និង​ម្នាក់​ទៀត​របួសធ្ងន់​កាលពី​យប់​រំលង​អធ្រា​ត្រ​ ចូល​ថ្ងៃ​ទី​៩​ សីហា​ ២០២២ សមត្ថកិច្ច​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ថា ​ជា​អំពើ​ចាប់ជំរិត​ទារប្រាក់ ក្នុង​នោះ​ ក្រុម​ឧក្រិដ្ឋជន​៣​នាក់​បាន​ស្លា.ប់ ចំណែក​ជន​រង​គ្រោះ​​​២​នាក់ ក្នុង​នោះ​ម្នាក់​​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​បា.ញ់​ស្លា.ប់​នៅ​ចំណុច​ឆ្នេ​រ
អូ​ត្រេះ ​​មុខ​សណ្ឋាគា​៥២០ ​ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​រងរបួសធ្ងន់​។ សូមរំលឹកថា ៖ ចិនស.ម្លា.ប់ចិនកាន់តែសា.ហា.វ ! ជាក់ស្តែង​​ដូច​ករណី​​នេះ​​លើដីព្រះ​សីហនុ​

សូមបញ្ជាក់ដែរថា ​កាលពី​រសៀល​ថ្ងៃ​ទី​០៩ ​សីហា​ ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​និង​ជា​ប្រធាន​គណៈបញ្ជា​ការ​ឯកភាព​រដ្ឋបាល​ខេត្ត​ បាន​អញ្ជើញ​ពិនិត្យ​វត្ថុ​តាង ​និង​ឧបត្ថម្ភ​ថវិកា​២០​លាន​រៀល ​លើក​ទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​សហការ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​នេះ​។

ដោយឡែក យោង​តាម​របាយការណ៍​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា ​នៅ​ថ្ងៃ​ទី០៩ ខែសីហា ឆ្នាំ​២០២២ វេលា​រំលង​អធ្រាត្រ នៅ​ចំណុច​មុខ​សណ្ឋាគារ​៥២០ ស្ថិត​ក្នុង​ភូមិ​៦ សង្កាត់​៤ ​​ខេត្ត​ព្រះ​សីហ​នុ មាន​ករណីផ្ទុះអាវុធមួយ​កើតឡើង បង្ក​ដោយ​មនុស្ស​១​ក្រុម ​មាន​គ្នា​៦​នាក់ ជនជាតិ​ខ្មែរ​១​នាក់​ជា​អ្នកបើកបរ​រថយន្ត ​និង​ជនជាតិ​ចិន​៥​នាក់​ ជា​មិត្ត​ភក្តិគ្នា​ទើប​ស្គាល់គ្នា​។

តាម​ការ​បំភ្លឺ​អ្នក​ឃើញ​ហេតុ​ការ​ណ៍​​ថា​ នៅ​វេលា​ខាងលើ​ ជន​រង​គ្រោះ​និង​ជនសង្ស័យ​បាន​ជិះ​រថ​យន្ត​ជាមួយ​គ្នា​មក​ពី​ផឹកស៊ី​មក​ដល់ចំណុច​​ខាងលើ​ ក៏​បង្ក​ជំ​លោះ​គ្នា​ដោយ​ជនសង្ស័យ​ទាំង​៣​បាន​ធ្វើ​សកម្មភាព​យក​អាវុធ​ខ្លី​ និង​កាំបិត​គំរាម​ជន​រង​គ្រោះ​ទាំង​៣​នាក់​។

ឃើញ​ដូច្នេះ​ អ្នកបើកបរ​ជនជាតិ​ខ្មែរ​បាន​រត់​ចេញ​ក្រៅ​រថយន្ត​ស្រែក​អោយ​គេ​ជួយ ស្រាប់តែ​ជន​សង្ស័យ​៣​នាក់​ដែល​ជិះ​ខាងក្រោយ​ចាប់ក្រៀក​ជន​រង​គ្រោះ​ម្នាក់​បាន​ប្រតាយប្រតប់​គ្នា ​ជន​រង​គ្រោះ​​ត្រូវ​បាន​ជនសង្ស័យ​ចា.ក់​១​កាំបិត​ចំ.ពោះ និង​​រុញ​ទ្វា​រថយន្ត​លោត​ចេញ​ក្រៅ​ក៏​ត្រូវ​ជន​សង្ស័យ​បា.ញ់​១​គ្រាប់​ចំ​ក្បាល​ស្លា.ប់​ក្បែរ​រថយន្ត ​។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ទៀត​​ដែល​ជិះ​ខាង​មុខ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​៣​នាក់​ចាប់ខ្លួន​យក​ទៅ​រួម​ជាមួយ​រថយន្ត​របស់​ជន​រង​គ្រោះ ជា​មធ្យោបាយ​រត់​គេច​ខ្លួន​បាត់​ផង​ដែរ​។

ភ្លាម​នោះ កម្លាំង​រថយន្ត​ល្បាត​កង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​កំពុង​ជិះ​ល្បាត​នៅ​ក្បែរ​ម្តុំ​នោះ​បាន​ទទួល​ព័ត៌​មាន​បាន​ជិះ​ដេញ​ប្រកិត​តាម​រថយន្ត​ដែល​ជន​សង្ស័យ​បើក​រត់គេច​ខ្លួន ហើយ​ក្រុម​ជនសង្ស័យ​បាន​ធ្វើការ​បា.ញ់​មក​លើ​សមត្ថកិច្ច​យើង​ទៅវិញ​ទៅ​មក​ជា​ច្រើន​គ្រាប់​ជាមួយ​កម្លាំង​សមត្ថកិច្ច​យើង ។

​កម្លាំង​សមត្ថកិច្ច​យើង​បន្ត​ការ​ដេញ​តាម​ដោយ​មានការ​បន្ថែម​កម្លាំង​ជំនាញ​ពី​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិ​ការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចេញ​តាម រហូត​ដល់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ១៨៧-១៨៨ ស្ថិត​ក្នុង ភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ទើប​រថយន្ត​របស់​ជនសង្ស័យ​បើកបរ​ដោយ​​ល្បឿន​លឿន​បាន​បើក​រេ ចង្កូត​​​ធ្លាក់​ផ្លូវ បុក​បង្គោល​ភ្លើង​ថ្ម ។

ខណៈនោះ​ កម្លាំង​សមត្ថកិច្ច​យើង​ចូល​ទៅ​ព័ទ្ធ​រថយន្ត​បង្ក​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ​ហើយ​រំដោះ​បាន​ជន​រង​គ្រោះ​ម្នាក់ ជាជនជាតិ​ចិន ​(​ដោយ​គាត់​បាន​លូន​ចេញពី​ក្នុង​រថយន្ត​មក​លើកដៃ​ក្រាប​ក្បែរ​រថយន្ត​ដោយ​ដៃ​មាន​ជាប់​ខ្នោះ និង​ឃាត់​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ។

ដោយ​ជន​រង​គ្រោះ​និង​ជនសង្ស័យ​របួស​ធ្ងន់ធ្ងរ កម្លាំង​យើង​បាន​បញ្ជូន​ជន​រង​គ្រោះ​​ម្នាក់ ​និង​ជន​សង្ស័យ​ម្នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ​ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​ស្លា.ប់​នឹង​កន្លែង រីឯ​ជនសង្ស័យ​ម្នាក់​​ដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យបាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ ។​

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ