ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅ​ស​កូរ៉េ​ខាងត្បូង​ថា​ទាហាន​កូរ៉េ​ខាងជើង​មាន​ប្រមាណ​1,28​លាន​នាក់

7 ឆ្នាំ មុន

យោង​តាម​YONHAP ថា សៀវភៅ​ស​ស្តី​ពី​កិច្ច​ការពារ​ឆ្នាំ​២០១៦ ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ មក​រា ដោយ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង ដោយ​សៀវភៅ​នោះ​ធ្វើការ​វិភាគ​ថា ចំនួន​ទាហាន​កូរ៉េ​ខាងជើង​មាន​សរុប​

យោង​តាម​YONHAP ថា សៀវភៅ​ស​ស្តី​ពី​កិច្ច​ការពារ​ឆ្នាំ​២០១៦ ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ មក​រា ដោយ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង ដោយ​សៀវភៅ​នោះ​ធ្វើការ​វិភាគ​ថា ចំនួន​ទាហាន​កូរ៉េ​ខាងជើង​មាន​សរុប​ប្រមាណ​ជា​១,២៨​លាន​នាក់​ដែល​មានការ​កើនឡើង​ថែម​ទៀត​៨០.០០០​នាក់​រយៈពេល​២​ឆ្នាំ ។

យោង​តាម​សៀវភៅ​ស​នោះ​ថា កូរ៉េ​ខាងជើង​បាន​បង្កើន​ចំនួន​ទាហាន​ក្នុង​ផ្ទៃ​កងទ័ពជើងគោក​ពី​១,០២​លាន​នាក់​ដល់​១,១០​លាន​នាក់ ចំណែក​កងទ័ពអាកាស​មានការ​កាត់​បន្ថយ​ពី​១២០.០០០​នាក់​មក​១១០.០០០​នាក់ ។ ចំណែក​កងទ័ព ជើង​ទឹក​វិញ​ពុំ​មានការ​ផ្លាស់​ប្តូរ​ឡើយ​គឺ​មាន​ទាហាន​៦០.០០០​នាក់ ។

ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​សៀវភៅ​នោះ​វាយតម្លៃ​ថា កូរ៉េ​ខាងជើង​មាន​ផ្លុ​យ​តូ​នី​ញ៉ូ​ម​ប្រមាណ​ជា​៥០​គ​.​ក្រ កើន​១០​គ​.​ក្រ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៨ ព្រមទាំង​បច្ចេក​វិទ្យា​​ដើម្បី​ផលិត​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​កម្រិត​ខ្ពស់​ដែល​បរិមាណ​ផលិត​ពិបាក​ប៉ាន់​ប្រមាណ​មក​ពី​វិធីសាស្ត្រ​ផលិត​យ៉ាង​សម្ងាត់​បំផុត​ប្រើ​បណ្តាឡ​ចម្រាញ់​ដែល​លាក់​ជិត ។

សៀវភៅ​ស​និយាយ​ជា​លើក​ដំបូង​ពី​កូរ៉េ​ខាងជើង​មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ICBM មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​បណ្តា​មី​ស៊ី​ល​សមុទ្រ​-​ដី​បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ MSBS។

យោង​តាម​ការ​វាយតម្លៃ​របស់​សៀវភៅ​ស​នោះ​ថា​កូរ៉េ​ខាងជើង​អាច​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​យ៉ាងតិច​១០​គ្រាប់​ជាមួយ​បរិមាណ​បច្ចុប្បន្ន​នៃ​ផ្លុ​យ​តូ​នី​ញ៉ូ​ម ៥០​គ​.​ក្រ ព្រោះ​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​អាច​ប្រើ​ផ្លុ​យ​តូ​នី​ញ៉ូ​ម​ពី​៤​ទៅ​៦​គ​.​ក្រ ។

បច្ចេកវិទ្យា​ផលិត​អ៊ុយ​រ៉ា​នី​ញ៉ូ​មាន​កម្រិត​ចម្រាញ់​ខ្ពស់​ជា​មធ្យោបាយ​មួយទៀត​ឱ្យ​ទទួល​បាន​វត្ថុធាតុដើម​សម្រាប់​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នោះ​ក៏​ត្រូវ​បាន​អភិវឌ្ឍន៍​នៅ​កូរ៉េ​ខាងជើង ដែរ ។

ទោះបី​យ៉ាងណា​តាម​សៀវភៅ​ស​អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​យល់​ថា ការ​អភិវឌ្ឍ​មី​ស៊ី​ល​ដែល​អាច​គំរាមកំហែង​ដែនដី​អា​មេ​រិ​ក​កំពុង​ធ្វើ​រួច​ពុំ​ទាន់​បង្ហើយ​នៅឡើយ ៕