ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនគរបាល​​ប៉ុស្តិ៍​​ច្បារ​អំពៅ​២ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ខ្សែ​ក

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​ដើម​ស្លែង…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ពាក់ព័ន្ធ​ករណី​ឆក់​ខ្សែ​ក ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​១៦៨ ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់ ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ ។

ជន​រង​គ្រោះ​ឈ្មោះ​ដុ​ង ធី​ឌែ​ប ភេទ ស្រី អាយុ​៧៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​០៥F ផ្លូវ ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​ឈ្មោះ ញ៉ែ​ម យ៉ុ​ម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ (​មាន​សារធាតុ​ញៀន​) ។ កន្លង​មក​ជនសង្ស័យ​រូប​នេះ ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស ចំនួន​០៧​ខែ ពី​បទ​លួច ក្នុង​ឆ្នាំ​២០១៩ ។

វត្ថុ​តាង​ដកហូត ៖ ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JM-2201 ជា​របស់​ជនសង្ស័យ និង​ខ្សែ​ក ជា​របស់​ជន​រង​គ្រោះ ។ ក្រោយ​ការ​ធ្វើ​កំណត់ហេតុ សមត្ថកិច្ច​បាន​ប្រគល់​ខ្សែ​ក ជូន​ជន​រង​គ្រោះ​វិញ តាម​ការ​ស្នើ​សុំ ។

ប​ច្នុ​ប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នី​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ