ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹកស្មានមិនដល់! សុំបាយ មិនឱ្យហូប បុរសម្នាក់ យកអង្រែបុកគ្រឿង វាយយាយជី នៅវត្តសំពៅអណ្តែត បណ្តាលឱ្យស្លា.ប់

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ដូនជីម្នាក់ បានដេកស្លា.ប់​នៅក្នុងថ្លុកឈាម ដោយសារតែបុរសម្នាក់ ខឹងសុំហូប​បាយមិនបាន ក៏យកអង្រែបុកគ្រឿង វាយទៅលើដូនជីនោះ បណ្តាលឲ្យស្លា.ប់ភ្លាមៗ។ សមត្ថកិច្ច ឃាត់ខ្លួនបុរស​ដៃដល់បានភ្លាមដែរ​។…

ខេត្តកំពង់ស្ពឺ៖ ដូនជីម្នាក់ បានដេកស្លា.ប់​នៅក្នុងថ្លុកឈាម ដោយសារតែបុរសម្នាក់ ខឹងសុំហូប​បាយមិនបាន ក៏យកអង្រែបុកគ្រឿង វាយទៅលើដូនជីនោះ បណ្តាលឲ្យស្លា.ប់ភ្លាមៗ។ សមត្ថកិច្ច ឃាត់ខ្លួនបុរស​ដៃដល់បានភ្លាមដែរ​។

ហេតុការណ៍នេះ បាន​កើតឡើង កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចវត្តសំពៅ​អណ្តែត ស្ថិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចស្រុកឱរ៉ាល់ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួន ឈ្មោះ ហេង សុភាព ភេទប្រុស អាយុ៥៤ឆ្នាំ ​មុខរបរមិនពិតប្រាកដ (ស្នាក់នៅក្នុងវត្តសំពៅអណ្តែត) មានស្រុកកំណើតនៅភូមិខ្នងក្រពើ ឃុំត្រមូង ស្រុ​កមេមត់ ខេត្តត្បូងឃ្មុំ ដែលជាបុរសអានាថា មកសុំលោកសង្ឃនៅជាមួយ។

នៅមុនកើតហេតុ ជនសង្ស័យ បានក្រោកពីដេក ដើរទៅសួរយាយជី ឈ្មោះ តែង ឃុន អាយុ ៦២ឆ្នាំ រស់នៅភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ថាមានបាយហូបអត់? គាត់ឃ្លាន។ ភ្លាមនោះ ជនរងគ្រោះ ក៏ឆ្លើយតបវិញថា «ឯងគិតតែពីដេកស៊ី អត់មានជួយការងារ​លោកសង្ឃសោះ! តើមានបាយឯណាឱ្យឯងហូបទៅ?»

គ្រាន់តែលឺជនរងគ្រោះស្តីឱ្យដូច្នេះ​ បុរសដៃដល់ស្រាប់មានចិត្តខឹង បានទាញអង្រែបុកគ្រឿង វាយទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំ​រឿង អនុវត្តបន្តតាមផ្លូវច្បាប់​៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ