ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិវៀតណាម ០៤នាក់ ជួញដូរគ្រឿង​ញៀន នៅក្រុងបាវិត

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន ០៤ នាក់ ( ស្រីម្នាក់ ) ជាជនជាតិវៀតណាម ត្រូវបាន​ប៉ូលិសខេត្តស្វាយរៀង ចាប់នៅក្រុងបាវិត​។…

ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន ០៤ នាក់ ( ស្រីម្នាក់ ) ជាជនជាតិវៀតណាម ត្រូវបាន​ប៉ូលិសខេត្តស្វាយរៀង ចាប់នៅក្រុងបាវិត​។ ជនជាតិវៀតណាមទាំងនេះ បានចូល​មកជួញដូរគ្រឿងញៀន ក្នុងទឹកដីសង្កាត់បាវិត ក្រុងបាវិត ជាប់ព្រំដែនប្រទេសវៀតណាម​​។

 វត្ថុតាង ដែលសមត្ថកិច្ច បានដកហូតសរុប រួមមាន÷ សារធាតុញៀនសរុបទម្ងន់ ១,០០៨.៦៨ ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ០៧ គ្រឿង, ទូរស័ព្ទដៃ ១២ គ្រឿង, កុំព្យូទ័រយួរដៃ ០១ គ្រឿង, ប្រាក់ដុល្លារ ៩២២ដុល្លារ, ប្រាក់ដុង ២៨,០០០,០០០ដុង, ប្រាក់រៀល ៤០,០០០រៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

​ជនសង្ស័យទាំង ០៤នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ