ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ធ្វើ​ឱ្យ​ម៉ាក​នេះ​ពេញ​និយម​នៅ​លើ​ទីផ្សារ

7 ឆ្នាំ មុន

ដោយសារ​តែ​ការ​ពេញ​និយម ការ​ប្រើប្រាស់​សម្ភារ​ដែល​មាន​ម៉ាក​យីហោ ឬ​ហៅ​ថា ប្រែ​ន របស់​មនុស្ស​សម័យ​ថ្មី​នេះ កាន់តែ​មាន​កំណើន​នោះ ការ​នាំ​ចូល​ផលិតផល​ដែល​មាន​ម៉ាក​យីហោ ឬ​ប្រែ​ន​ល្បី​ៗ​ពី​បរទេស​មក​កាន់​ទីផ្សារ​កម្ពុជា

ដោយសារ​តែ​ការ​ពេញ​និយម ការ​ប្រើប្រាស់​សម្ភារ​ដែល​មាន​ម៉ាក​យីហោ ឬ​ហៅ​ថា ប្រែ​ន របស់​មនុស្ស​សម័យ​ថ្មី​នេះ កាន់តែ​មាន​កំណើន​នោះ ការ​នាំ​ចូល​ផលិតផល​ដែល​មាន​ម៉ាក​យីហោ ឬ​ប្រែ​ន​ល្បី​ៗ​ពី​បរទេស​មក​កាន់​ទីផ្សារ​កម្ពុជា ក៏​កាន់តែ​ច្រើន ទាំងនោះ​ដូច​ជា​សម្លៀក​បំពាក់ ស្បែកជើង កាបូបស្ពាយ និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ផ្សេង​ទៀត ។ ហើយ​ដែល​ពិសេស​នោះ គឺ​យើង​សង្កេត​ឃើញ​ថា ការ​ប្រើ​ស្ទា​យ​បែប​សាមញ្ញ និង​ស្ទា​យ​បែប​ទាហាន​កាន់តែ​ជាទី​ចាប់អារម្មណ៍​របស់​អតិថិជន​ទូទៅ ក្លាយជា​ឱកាស​ឱ្យ​ម៉ាក Tactical 5.11 និង The North Face កាន់តែ​មាន​ទីផ្សារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

មូលហេតុ​ដែល​ម៉ាក​ទាំង​ពីរ​នេះ ទទួល​បានការ​ពេញ​និយម​មិនមែន ព្រោះតែ​ស្ទា​យ​របស់​វា​តែ​ប៉ុ​ណ្នឹ​ង​ទេ ដែល​សំខាន់​នោះ​គឺ​មក​ពី​គុណភាព​ដ៏​អស្ចារ្យ​របស់​វា​ផង​ដែរ រួម​ផ្សំ​ទាំង​តម្លៃ​ដែល​មិន​ខុស​ពី​ទីផ្សារ​បរទេស​ផង​នោះ ធ្វើ​ឱ្យ​ប្រជាជន​ក្នុងស្រុក​មិន​ចាំបាច់​ពិបាកធ្វើ​ដំណើរ​ទៅ​បរទេស ដើម្បី​គ្រាន់តែ​ទិញ​ទំនិញ​ម៉ាក​ទាំង​ពីរ​នេះ​ឡើយ​។ ដោយ​ដឹង​ថា ម៉ាក Tactical 5.11 ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទាហាន​អា​មេ​រិ​ក និង​ពិសេស​ក្រុម​ប៉ូលិស FBI ដូច្នេះ​ហើយ​ថ្មី​ៗ​នេះ​ម៉ាក Tactical 5.11 នេះ​កំពុង​ត្រូវ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​បង​ៗ​ប៉ូលិស និង​ទាហាន និង​បង​ៗ​ដែល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​រាជការ យ៉ាងណាមិញ​ម៉ាក​នេះ​ដែល​ក៏​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ទូទៅ​ដែរ​។

ចំណែក​ម៉ាក The North Face ក៏​ទទួល​ការ​គាំទ្រ​មិន​ចាញ់​គ្នា​ដែរ ដោយ​ដឹង​ថា ជា​ម៉ាក​ដែល​តែងតែ​ជា​ជំរើស​ទី​មួយ​របស់​អ្នក​កីឡាករ​ឡើង​ភ្មំ​លំដាប់​ពិភពលោក ម៉ាក​នេះ​ក៏​តែងតែ​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​អ្នកកីឡា ឬ​អ្នក​ចូល​ចិត្ត​ធ្វើ​កាយសម្ព័ន្ធ​នានា​។

យ៉ាងណាមិញ​ម៉ាក​ទាំង​ពីរ​នេះ ក៏​តែងតែ​ជា​ចំណូលចិត្ត​របស់​អតិថិជន​ទូទៅ​ដែល​គាត់​ចូល​ចិត្ត​ស្ទា​យ​សាមញ្ញ​ៗ​បែប​ថ្លៃថ្នូរ​ផង​ដែរ​។