ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​រថយន្ត​ថ្មី​របស់​នូ​វែ​ល​សេ​ឡង់​កើន​ជាង​9%​ក្នុង​ឆ្នាំ​2016

7 ឆ្នាំ មុន

ប្រទេស​នូ​វែ​ល​សេ​ឡង់ ៖ សមាគម​ឧស្សាហកម្ម​រថយន្ត (MIA) បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា កាលពី​ឆ្នាំ​មុន ការ​លក់​រថយន្ត​ថ្មី​របស់​នូ​វែ​ល​សេ​ឡង់​បាន​កើនឡើង​៩,៥% ជា​កំណត់​ត្រា​ដ៏​ខ្ពស់​មួយ ស្មើនឹង​១៤៦.៧៥៣​គ្រឿង ។

ប្រទេស​នូ​វែ​ល​សេ​ឡង់ ៖ សមាគម​ឧស្សាហកម្ម​រថយន្ត (MIA) បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា កាលពី​ឆ្នាំ​មុន ការ​លក់​រថយន្ត​ថ្មី​របស់​នូ​វែ​ល​សេ​ឡង់​បាន​កើនឡើង​៩,៥% ជា​កំណត់​ត្រា​ដ៏​ខ្ពស់​មួយ ស្មើនឹង​១៤៦.៧៥៣​គ្រឿង ។

លោក David Crawford នាយក​ប្រតិបត្តិ​នៃ MIA បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​ការ​លក់​នេះ គឺជា​កំណត់​ត្រា​កំពុង​ដំណើរការ​នៅ​ឆ្នាំ​ទី​៣ ។ លោក​ថ្លែង​ថា ៖ « ទីផ្សារ​រថយន្ត​ថ្មី​សម្រាប់​ឆ្នាំ​២០១៦ មានដំណើរ​ការ​លើស​ពី​ការ​រំពឹង​ទុក និង​លើស​ពី​កំណត់​ត្រា​ចាស់​គ្រប់​ផ្នែក​ទាំងអស់ » ។

ទីផ្សារ​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ប្រភេទ SUV សម្រាប់​ឆ្នាំ​២០១៦ បាន​លក់​ចេញ​ជា​ច្រើន​គ្រឿង​មិន​ធ្លាប់​មាន គឺ​ស្មើនឹង​ចំនួន​១០២.៥១៤​គ្រឿង ដោយ​បាន​បំបែក​កំណត់​ត្រា​នៅ​ឆ្នាំ​១៩៧៣ ខណៈ​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​៩៧.៣៤៦​គ្រឿង​ត្រូវ​បាន​លក់​ចេញ ។ ចំណែក​ការ​លក់​រថយន្ត​ពាណិជ្ជកម្ម​ពេញ​មួយ​ឆ្នាំ​បាន​កើនឡើង​១៣% ដល់​កម្រិត​ខ្ពស់​បំផុត គឺ​៤៤.២៣៩​គ្រឿង ។ នៅ​ក្នុង​ខែធ្នូ ការ​លក់​រថយន្ត​ថ្មី ស្មើនឹង​១១.២២៥​គ្រឿង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ក្រុមហ៊ុន Toyota នៅ​តែ​នាំមុខ​ទីផ្សារ​រួម​សម្រាប់​ខែធ្នូ ដោយ​មាន​ចំណែក​ទីផ្សារ​២៦% តាម​ពីក្រោយ​ដោយ​ក្រុមហ៊ុន Holden និង Ford ដោយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​មាន​ចំណែក​ទីផ្សារ​៩% ។

សម្រាប់​ឆ្នាំ​២០១៦ ក្រុមហ៊ុន​នាំមុខ​ទីផ្សារ​កំពូល​ទាំង​៥ រួម​មាន Toyota (១៨%), Ford (១១%), Holden (១០%), Mazda (៨%) និង Mitsubishi (៦%) ៕