ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ សិស្សនគរបាលត្រូវរៀនសូត្របន្ថែមពីការងារជាក់ស្ដែង ក្នុងនោះការប្រែប្រួលនៃបទល្មើសថ្មីៗ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​សិស្ស​នគរបាល​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​បន្ថែម​ពី​ការងារ​ជាក់ស្ដែង ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រែប្រួល​នៃ​បទល្មើស​ថ្មី​ៗ ហើយ​ភ្ជាប់​ការងារ​ទៅ​នឹង​ជីវភាព​ប្រជាពលរដ្ឋ​ផង​ដែរ ដើម្បី​ឲ្យ​កាត់​មាន​កក់ក្តៅ​ពី​សមត្ថកិច្ច…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​សិស្ស​នគរបាល​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​បន្ថែម​ពី​ការងារ​ជាក់ស្ដែង ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រែប្រួល​នៃ​បទល្មើស​ថ្មី​ៗ ហើយ​ភ្ជាប់​ការងារ​ទៅ​នឹង​ជីវភាព​ប្រជាពលរដ្ឋ​ផង​ដែរ ដើម្បី​ឲ្យ​កាត់​មាន​កក់ក្តៅ​ពី​សមត្ថកិច្ច ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ សិស្ស​នាយ​នគរបាល សិស្ស​នាយ​នគរបាល​រង​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​១៥ លើក​ទី​២ នៅ​សាលា​នគរបាល​ភូមិភាគ​២ ខេត្តកំពង់ចាម នា​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ សម្ដេច ស ខេ​ង បាន​ថ្លែង​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​នគរបាល​មានការ​យល់​ដឹង​មាន​វិជ្ជាជីវៈ​មានគុណ​វុឌ្ឍិ មានគុណ​ធម៌ និង​ប្រតិបត្តិការ​ប្រកបដោយ​ការ​ទទួលខុសត្រូវ គឺ​ចាំបាច់​ណាស់​ត្រូវ​តែ​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ត្រឹមត្រូវ ពោល គឺ​អ្នក​ដែល​ត្រូវ​បាន​ប្រឡង​ជាប់​ជា​មន្ត្រី​នគរបាល​ត្រូវ​តែ​ឆ្លងកាត់​វគ្គ​សិក្សា​ជាក់ស្ដែង​វគ្គ​មូលដ្ឋាន​នា​ពេល​នេះ​មាន​រយៈពេល​៤​ខែ ។

សម្ដេច​ក្រឡាហោម​បាន​បន្ត​ថា មន្ត្រី​នគរបាល​ដែល​ឆ្លងកាត់​ការ​រៀនសូត្រ​ប្រាកដជា​នឹង​បំពេញភារកិច្ច​បាន​ល្អ​ប្រសើរ​ជាង​អ្នក​មិន​បាន​រៀនសូត្រ ។

សម្ដេច ក្រឡា ហោម បាន​គូសបញ្ជាក់​ថា ៖«​សិស្ស​នគរបាល​ទាំងអស់ ខិតខំ​សិក្សា​រៀនសូត្រ និង​ត្រៀមខ្លួន​បំពេញភារកិច្ច​ជាក់ស្ដែង និង​សិក្សា​រៀនសូត្រ​បន្ថែម​ពី​ការងារ​ជាក់ស្ដែង ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​នៃ​បទល្មើស​ប្រឈម​ៗ​និង​ថ្មី​ៗ ដូច​ជា ៖ គ្រឿង​ញៀ​.​ន​ខុសច្បាប់ ការ​ជួញដូរ​មនុស្ស និង​បទល្មើស​បច្ចេកវិទ្យា​ជាដើម ហើយ​ភាព​ចាំបាច់​នៃ​ការ​ផ្សារ​ភ្ជាប់​ការងារ​ទៅ​នឹង​ជីវភាព​ប្រជាពលរដ្ឋ​ផង​ដែរ​» ។

សម្ដេច​ក្រឡាហោម ក៏​បាន​គូសបញ្ជាក់​ថា សម្ដេច​នឹង​បន្ត​អញ្ជើញ​ចុះ​ទៅ​ឲ្យ​គ្រប់​សាលា​នគរបាល​ជាតិ​ភូមិភាគ និង​មានការ​តាំងចិត្ត​ច្បាស់ ។ សម្ដេច​ថា ក្រសួងមហាផ្ទៃ​នឹង​កាត់​បន្ថយ​ការ​បញ្ជូន​មន្ត្រី​នគរបាល​ជាតិ​ថ្នាក់​មូលដ្ឋាន​ទៅ​រៀន​នៅ​ក្រៅប្រទេស​ឲ្យ​បាន​១០០​ភាគរយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច ស ខេ​ង ក៏​បាន​គូសបញ្ជាក់​អំពី​ការ​ខិតខំ​ប្រឹងប្រែង​បង្កើន​ចំនួន​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​រំលែក​ទៅ​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយ​បែងចែក​ពី​ការិយាល័យ និង​នាយកដ្ឋាន​នានា​ដែល​មាន​បុគ្គលិក​ច្រើន​។ សម្ដេច​បន្ត​ថា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​នេះ ស្ថិត​ក្នុង​ចំណោម​តួអង្គ​សំខាន់​ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​បំផុត​ដូច​ជា ៖ ក្រុម​ប្រឹ​ក្ស​ឃុំ សង្កាត់ ស្មៀន មេ​ភូមិ អនុ​ភូមិ ប៉ុស្តិ៍​សុខភាព និង​គ្រូបង្រៀន​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ