ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ការពារ​ព្រំដែន​ម្នាក់​និង​ស្រី​ស្នេហ៍​ត្រូវ​បាន​អាវុធហត្ថ​ចាប់ខ្លួន

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣​ម្នាក់ និង​ស្រី​ស្នេហ៍ ត្រូវ​បាន​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមករា …

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣​ម្នាក់ និង​ស្រី​ស្នេហ៍ ត្រូវ​បាន​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ពាក់ព័ន្ធ​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សួង សុ​ផាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​នគរបាល​នៅ​អង្គភាព​ការពារ​ព្រំដែន​លេខ​៧៩៣ និង​នារី​ជា​គូស្នេហ៍​ឈ្មោះ យ៉ែ​ម សា អាយុ​២៦​ឆ្នាំ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់ ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ប្រាក់​មួយ​ចំនួន ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕