ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយបង្កើត ថៃ នរៈ​ពិ​ទូ បដិសេធ​ពាក្យ​ថា «​ចង់​ស្លា.ប់​» សរសេរ​ឲ្យ​ធូរទ្រូង​តែ​ប៉ុណ្ណោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកស្រី ងិ​ន ម៉ា​នី​យ៉ា ម្តាយបង្កើត ថៃ នរៈ​ពិ​ទូ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ជា​ថ្មី នៅ​ម៉ោង​៣​និង​៣២​នាទី​រសៀល​ថ្ងៃ​ទី​១១ មក​រា ២០១៧ នេះ

រាជធានី​ភ្នំពេញ ៖ អ្នកស្រី ងិ​ន ម៉ា​នី​យ៉ា ម្តាយបង្កើត ថៃ នរៈ​ពិ​ទូ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ជា​ថ្មី នៅ​ម៉ោង​៣​និង​៣២​នាទី​រសៀល​ថ្ងៃ​ទី​១១ មក​រា ២០១៧ នេះ ដោយ​បដិសេធ​ថា អ្នកស្រី​មិន​អាច​ស្លាប់​ទេ ព្រោះ​វា​នៅ​ចំណងប្រាំប្រការ ។ ការ​ដែល​សរសេរ​ថា «​ពេល​ខ្លះ​ចង់​ស្លាប់​តែ​ម្ដង​ទៅ​ឲ្យ​វា​ផុត​ទុក្ខ​» នោះ គឺ​នៅ​ពេល​ណា​ដែល មនុស្ស​មាន​អារម្មណ៍​ស្មុ​ក​ស្មាញ យើង​តែងតែ​បញ្ចេញ​ពាក្យ​នេះ​ឲ្យ​ធូរទ្រូង ។ អ្នកស្រី​ឆ្ងល់​ថា ហេតុ​អី​មនុស្ស​អគតិ​មួយ​ចំនួន​យកពាក្យ​ខ្ញុំ ទៅ​ធ្វើ​ជា​ប្រធានបទ​ទៅ​វិញ?

ម្តាយបង្កើត ថៃ នរៈ​ពិ​ទូ ក៏​បាន​បដិសេធ​ទៀត​ថា «​ឱ​! អស់លោក​អ្នកមាន​ប​បេ​រ​(​បបូរមាត់​)​អើយ​… ត្រង់​ណា​ដែល​ថា​ខ្ញុំ យក Style លោក Doctor នោះ ?​?​? សូម​បើក​ចិត្ត ពិចារណា​ផង​ទៅ​…!!!» ។ អ្នកស្រី​សង្កត់ធ្ងន់​បែប​នេះ បន្ទាប់​ពី​មាន​អ្នក Comment ជា​ច្រើន​ចោទ​អ្នកស្រី​ថា បាន​យក Style សម្លាប់​ខ្លួន​តាម​លោក​ដុក​ទ័​រ ដែល​មាន​កូនប្រុស បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​លើ​មេបញ្ជាការ​រង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្ដមសេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា រហូត​ដល់មាន​ការ​ពិនិត្យ​​ទឹក​នោមឃើញ​មាន​ប្រើប្រាស់​សារធាតុ​ញៀន កាលពី​អំឡុង​ខែវិច្ឆិកា ២០១៦ កន្លង​មក ។

ពាក់ព័ន្ធ​នឹង​ការ​បដិសេធ​របស់ អ្នកស្រី ងិ​ន ម៉ា​នី​យ៉ា ក្រោយ​ការ​បញ្ចេញ​សារ​ខ្លី​រន្ធត់​ចិត្ត​របស់​អ្នកស្រី​ថា «​ពេល​ខ្លះ​ចង់​ស្លាប់​តែ​ម្ដង​ទៅ​ឲ្យ​វា​ផុត​ទុក្ខ​» នោះមិនដឹង​ថា អ្នកស្រី​មាន​វិបត្តិ​អ្វី​ធ្ងន់ធ្ងរ​អោយ​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​បន្ទាប់​ពី​ប៉ូលិស​បាន​ឃាត់​ខ្លួ​ន​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខេត្តបាត់ដំបង ក្នុង​នោះ​មានកូន​ប្រុស​របស់​អ្នកស្រី​ដែរ ។

សូមបញ្ជាក់ថា ​តារា​សម្តែង​និង​ជា​អតីត​ហ្វ្រេស៊ី​លេខ​១ ថៃ នរៈ​ពិ​ទូ បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី ក្រោយ​ពី​តារា​រូប​នេះ​និង​បក្សពួក​ជា​ច្រើន​នាក់ ត្រូវ​បាន​នគរបាល​ខេត្តបាត់ដំបង​ចាប់​ឃាត់ខ្លួន ព្រោះតែ​មានការ​ពាក់ព័ន្ធ​នឹង​ករណីថ្នាំ​ញៀន ។ ការ​ចាប់ខ្លួន​នេះ ក៏​រួម​ជាមួយ​ប្រពន្ធ​របស់​គេ​ផង​ដែរ ។

ការ​ចាប់ខ្លួន​តារា​សម្តែង​និង​បក្សពួក​នេះ គឺ​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមករា នៅ​ទីតាំង​ខារ៉ា​អូ​ខេ​មួយ​កន្លែង​យីហោ​«​ដឺ​សោ​ន ហ្វា​មី​លី​»(The Sound Family KTV) បន្ទាប់​ពី​រក​ឃើញ​ថា​ពួក​គេ​បាន​ប្រើប្រាស់ រក្សា​ទុក និង​ជួញដូរ​សារធាតុ​ញៀន ។ សមត្ថកិច្ច​នគរបាល​ខេត្ដបាត់ដំបង ដឹកនាំ​ដោយ​លោក ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា បាន​ធ្វើការ​បង្ក្រាប និង​បិទ​ទីតាំង​ខាងលើ​ភ្លាម​ៗ​ផង​ដែរ ។

លោក ស៊ា​ន សុ​ណា​ល់ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​បង្ការ​បង្ក្រាប និង​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​ផ្តល់​ទីកន្លែង​ឱ្យ​ប្រើប្រាស់ រក្សា​ទុក និង​ជួញដូរ​សារធាតុ​ញៀន នៅ​ខារ៉ាអូខេ​យីហោ «​ដឺ​សោ​ន ហ្វា​មី​លី​» ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

លោក ស៊ា​ន សុ​ណា​ល់ ថ្លែង​ថា នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ ក្នុង​បទល្មើស​ជាក់ស្ដែង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​ក្នុង​នោះ​ពិតជា​មាន​តារា​សម្តែង ថៃ នរៈ​ពិ​ទូ ប្រាកដ​មែន ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ថា ជន​ទាំង​៦​នាក់​នេះ​មាន ៖
១-​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។
២-​ឈ្មោះ ថៃ នរៈ​ពិ​ទូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ ភា ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។
៤-​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុង​ក្រុង​បាត់ដំបង ។
៥-​ឈ្មោះ អោ​ក រតនៈ ប៉ុ​ណ្ណិ​កា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់ ថៃ នរៈ​ពិ​ទូ ។
៦-​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​រំចេក​៤ សង្កាត់រតនៈ ក្រុង​បាត់ដំបង ។

ចំណែកឯ​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ចំនួន​៣​ថង់ ឧបករណ៍​សម្រាប់​កែ​ច្នៃ​ថ្នាំ​ញៀន​អ៊ិច​ស្តា​ស៊ី​ចំនួន​២ ថ្នាំ​អំ​ពូ​ល Diazepam ចំនួន​២​អំ​ពូ​ល​, ថ្នាំ​គ្រាប់ Diazepam ចំនួន​១៦​បន្ទះ និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ចាត់ការ​តាម​ច្បាប់ ។ ចំណែក​ទីតាំង​ផ្តល់​កន្លែង​ឱ្យប្រើប្រាស់​រក្សា​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​នេះ ត្រូវ​បាន​បិទទ្វារ​ភ្លាម​ៗ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមករា ៕