ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​អវកាស​នឹង​ស្នាក់​នៅផ្ទះ​ទឹកកក​លើ​ភព​ព្រះ​អង្គារ

7 ឆ្នាំ មុន

កាលពី​ឆ្នាំ​មុន​អង្គការ NASA ប្រកាស​ថា មនុស្ស​នឹង​ទៅ​រស់នៅ​លើ​ភព​ព្រះ​អង្គារ​ក្នុង​ឆ្នាំ​២០៣០ ខណៈ​ពេល​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​ថា នេះ​ជា​គោលដៅ​ដ៏​ច្បាស់លាស់​មួយ​របស់​អា​មេ​រិ​ក

កាលពី​ឆ្នាំ​មុន​អង្គការ NASA ប្រកាស​ថា មនុស្ស​នឹង​ទៅ​រស់នៅ​លើ​ភព​ព្រះ​អង្គារ​ក្នុង​ឆ្នាំ​២០៣០ ខណៈ​ពេល​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​ថា នេះ​ជា​គោលដៅ​ដ៏​ច្បាស់លាស់​មួយ​របស់​អា​មេ​រិ​ក ស្រប​ពេល​ដែល​លោក​អីុ​ឡុ​ន ម៉ាស់ ប្រធាន​ក្រុមហ៊ុន​«Space X» បញ្ជាក់​ថា លោក​មាន​ផែនការ​បង្កើត​ទីក្រុង​អាច​រស់នៅ​បាន​លើ​ភព​ព្រះ​អង្គារ​ក្នុង​ឆ្នាំ​២០៦០ ។

ក្តី​សង្ឃឹម​ក្នុង​ការ​សង់ផ្ទះ​នៅ​លើ​ភព​ព្រះ​អង្គារ ខិត​ជិត​ចូល​មក​ដល់​ហើយ ខណៈ​ពេល​អង្គការ NASA និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​«​លែង​លី​» បង្ហើប​ឱ្យ​ដឹង​ពី​គម្រោង​សាងសង់​ទីជម្រក​អចិន្ត្រៃយ៍​ឱ្យ​អវកាសយានិក ហៅ​ថា​«​ផ្ទះទឹក កក​» មាន​លក្ខណៈ​ស្រ​ដៀង​ខ្ទម​ទឹកកក​របស់​ជន «​អេ​ស្គី​ម៉ូ​» (Eskimo) ទំហំ​ធំ​អាច​ឱ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្នាក់​នៅ​បាន។ តួ​ផ្ទះ​សាងសង់​ដោយ​ទឹកកក​ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់​នៅ​លើ​ភព​ព្រះ​អង្គារ ពិសេស​អាច​ការពារ​ជាតិ​វិទ្យុសកម្ម​«​អ៊ុយ​ត្រា​វី​យ៉ូ​ឡេ​»​ដែល​មាន​កម្រិត​ខ្ពស់ ។

ចំណែក​សីតុណ្ហភាព​នៅ​ក្នុងផ្ទះ​នឹង​មាន​ស្រទាប់​នៃ​ឧស្ម័ន​កាបូន​ឌី​អុក​ស៊ី​ដ ជា​កន្លែង​ខណ្ឌ​ចែក​រវាង​កន្លែង​ស្នាក់​នៅ ជាមួយ​ជញ្ជាំង​ទឹកកក​យ៉ាង​ក្រាស់ ហើយ​ផ្ទះ​អាច​រំកិល​បាន៕