ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំង​ទឹកកក​ដ៏​ធំ​ជិត​បែក​ចេញពី​ទ្វីបអង់តាក់ទិក

7 ឆ្នាំ មុន

CNN កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ផ្ទាំង​ទឹកកក​ដ៏​ធំ​គ្រោង​បែក​ផ្តាច់​ចេញពី​ទ្វីបអង់តាក់ទិក​ហើយ ។ អ្នក​វិទ្យាសាស្ត្រ​បញ្ជាក់​ថា វា​គឺជា​ការ​ផ្តាច់​ចេញ​របស់​ផ្ទាំង​ទឹកកក​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ ។

CNN កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ផ្ទាំង​ទឹកកក​ដ៏​ធំ​គ្រោង​បែក​ផ្តាច់​ចេញពី​ទ្វីបអង់តាក់ទិក​ហើយ ។ អ្នក​វិទ្យាសាស្ត្រ​បញ្ជាក់​ថា វា​គឺជា​ការ​ផ្តាច់​ចេញ​របស់​ផ្ទាំង​ទឹកកក​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ ។

«Project MIDAS» ជា​ក្រុម​អ្នក​ស្រាវជ្រាវ​មាន​ស្នាក់​ការ​ធំ​នៅ​ចក្រភព​អង់គ្លេស​ឱ្យ​ដឹង​ថា ស្នាម​ប្រេះ​នៃ​ផ្ទាំង​ទឹកកក​នោះ​កើត​នៅ​លើ​«​ឡា​សេន​ស៊ី​» (Larsen C) ជា​ផ្ទាំង​ទឹកកក​ដ៏​វែង​ស្ថិត​នៅ​ភាគ​ខាងលិច​អង់តាក់ទិក ។

កាលពី​ខែសីហា ឆ្នាំ​២០១៦ ក្រុម​អ្នក​ស្រាវជ្រាវ​របស់ MIDAS ឱ្យ​ដឹង​ថា​ស្នាម​ប្រេះ​នៅ​លើ​«​ឡា​សេន​ស៊ី​» បាន​លាតសន្ធឹង​ប្រហែល​២២​គីឡូម៉ែត្រ ក្នុងអំឡុងពេល​៦​ខែ និង​នៅ​ខែធ្នូ អត្រា​នៃ​ការ​ប្រេះ​អាច​កើនឡើង​បន្ថែម​ប្រហែល​១៨​គីឡូម៉ែត្រ​តែ​ក្នុង​រយៈពេល​១​ខែ​ប៉ុណ្ណោះ ។

ទោះបីជា​មិនមែន​ជា​លើក​ដំបូង​ដែល​ផ្ទាំង​ទឹកកក​បែក​ច​ផ្តាច់​ចេញពី​អង់តាក់ទិក​ក៏​ដោយ ប៉ុន្តែ​ការ​បែក​របស់​ផ្ទាំង​ទឹកកក Larsen C នឹង​បង្ក​ឱ្យ​មាន​បម្រែបម្រួល​ភូមិសាស្ត្រ​នៃ​ទ្វីប​នេះ​មិន​ខាន ។

អ្នក​វិទ្យាសាស្ត្រ​ព្យាករ​ទុក​ថា ប្រសិនបើ​ស្រទាប់​ទឹកកក Larsen C រលាយ និង​បាក់​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត នឹង​បង្ក​ឱ្យ​កម្ពស់​ទឹកសមុទ្រ​នៅ​ទូ​ទាំង​ពិភពលោក​កើនឡើង​ប្រហែល​១០​សង្ទីម៉ែត្រ ។ បម្រែបម្រួល​អាកាសធាតុ​នៅ​លើ​ផែនដី និង​សីតុណ្ហភាព​ឡើង​ខ្ពស់​ធ្វើ​ឱ្យ​ផ្ទាំង​ទឹកកក​ដ៏​ធំ​នៅ​ប៉ូ​ល​ខាងជើង និង​ខាងត្បូង​ត្រូវ​រលាយ និង​បែក​ជា​បំបែក តូច​ៗ​ជាក់​ជា​មិន​ខាន ។

អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ដោយសារ​ស្នាម​ប្រេះ​នោះ​កើត​ឡើងជា​ច្រើន​ទស​វត្ស​នោះ​អ្នក​វិទ្យាសាស្ត្រ​គ្មាន​វត្ថុ​តាង​បញ្ជាក់​ពី​រឿង​នេះ និង​មិន​ប្រាកដ​ថា ការ​បែក​របស់​ផ្ទាំង​ទឹក​កកើត​ឡើង​ដោយសារ​តែ​ផែនដី​ឡើងក​ម្តៅ ឬ​ជា​បាតុភូត​នៃ​ភូមិសាស្ត្រ​ទេ ៕