ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ថើប​ដោយ​រំជួលចិត្ត​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព

7 ឆ្នាំ មុន

ការ​ថើប​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក ។ វា​ល្អ​ចំពោះ​ទាំង​បុរស និង​ស្ត្រី និង​មិន​ធ្វើ​ឲ្យ​ពួក​គេ​ឆ្លង​ជំងឺ​ណាមួយ​ឡើយ​។ ក្រៅពី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​កាន់តែ​រឹង​មាំ ការ​ថើប​មាន​ប្រយោជន៍​ផ្សេង​ទៀត​

ការ​ថើប​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក ។ វា​ល្អ​ចំពោះ​ទាំង​បុរស និង​ស្ត្រី និង​មិន​ធ្វើ​ឲ្យ​ពួក​គេ​ឆ្លង​ជំងឺ​ណាមួយ​ឡើយ​។ ក្រៅពី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​កាន់តែ​រឹង​មាំ ការ​ថើប​មាន​ប្រយោជន៍​ផ្សេង​ទៀត​ជា​ច្រើន​ដល់​សុខភាព​ផង​ដែរ ។ ទាំងនេះ​ជា​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការ​ថើប ៖

១-​ការ​ថើប​កាត់​បន្ថយ​សម្ពាធ​ឈាម ៖ អ្នក​ប្រហែលជា​មិន​បានដឹង​ពី​អត្ថប្រយោជន៍​មួយ​នេះ​ទេ ប៉ុន្តែ​ការ​ថើប​អាច​ធ្វើ​ឲ្យ​សរសៃឈាម​របស់​អ្នក​រីក​ធំ​ដែល​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​បាន​។ អ្នកជំនាញ​ម្នាក់​បាន​និយាយ​ថា ការ​ថើប​អាច​ធ្វើ​ឲ្យ​បេះដូង​របស់​អ្នក​លោត​ញាប់​ក្នុង​ស្ថានភាព​មួយ​ដែល​ល្អ​ចំពោះ​សុខភាព ហើយ​ធា​ច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម ។

២-​បំបាត់​ការ​រមួលក្រពើ និង​ការ​ឈឺក្បាល ៖ នៅ​ពេល​ដែល​សរសៃឈាម​រីក​ធំ ដែល​កើត​មាន​ឡើង​នៅ​ពេល​ដែល​អ្នក​ថើប​គ្នា វា​មាន​តួនាទី​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ជា​ពិសេស​ពេល​ឈឺក្បាល ឬ​ពេល​មាន​រដូវ ។

៣-​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ ៖ ដោយសារ​ការ​ថើប​បង្កើន​ការ​ផលិត​ទឹកមាត់​នៅ​ក្នុង​មាត់​របស់​អ្នក វា​អាច​ជួយ​លាង​សំអាត​កំណក​ជាប់​ធ្មេញ​របស់​អ្នក ដែល​វា​ជា​មូលហេតុ​ចម្បង​នៃ​ការ​មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​។

៤-​បញ្ចេញ​អ័រម៉ូន​រីករាយ និង​បំបាត់​ភាព​តានតឹង ៖ ការ​ថើប​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​ព្រោះ​ខណៈ​ពេល​អ្នក​ថើប ខួរក្បាល​នឹង​បញ្ចេញ​អ័រម៉ូន​ធ្វើ​ឲ្យ​អារម្មណ៍ល្អ​ដូច​ជា សេ​រ៉ូ​តូ​នី​ន ដូ​ប៉ា​មីន និង​អុក​ស៊ី​តូ​ស៊ី ។ ពួក​វា​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​អ្នក​ល្អ​ប្រសើរ​ជាង​មុន ។ ការ​ថើប​ក៏​អាច​បំបាត់​ភាព​តានតឹង និង​បញ្ចេញ​អ័រម៉ូន epinephrine ចូល​ទៅ​ក្នុង​ឈាម​របស់​អ្នក​ធ្វើ​ឱ្យ​បេះដូង​របស់​អ្នក​លោត​កាន់តែ​ញាប់​ដែល​ជា​លទ្ធផល​វា​ក៏​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល LDL បាន​ផង​ដែរ ។

៥-​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ៖ ការ​ថើប​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក និង​កាត់​បន្ថយ​ការ​ឆ្លើយ​តប​នឹង​ការ​អា​ឡែក​ស៊ី​ចំពោះ​មនុស្ស​ដែល​មាន​ស្បែក ឬ​មាន​បញ្ហា​អា​ឡែក​ស៊ី​ច្រមុះ​ញឹកញាប់ ។ ការ​សិក្សា​មួយ​បាន​លើក​ឡើង​ថា ការ​ថើប​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​ពី​មេរោគ Cytomegalovirus ៕