ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​និយាយ​ស្តី​ទាល់តែ​សោះ គិតតែ​ស្រែក​ទ្រហោយំ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​គ្មាន​និយាយ​ស្តី​អ្វី​ទាល់តែ​សោះ គិតតែ​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង ខណៈ​ប្តី​របស់​នាង​បាន​បោក​ក្បាល​នឹង​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​ស្លា.ប់​យ៉ាង​អាណោច​ …

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​គ្មាន​និយាយ​ស្តី​អ្វី​ទាល់តែ​សោះ គិតតែ​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង ខណៈ​ប្តី​របស់​នាង​បាន​បោក​ក្បាល​នឹង​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនរ​គ្រោះ​ឈ្មោះ អឹ​ម វី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ចំណែក​នាង​ជា​ប្រពន្ធ​ពុំ​រង​របួស​ទេ តែ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ព្រោះ​ទ្រហោយំ​ដូច​អក​ព្រាត់​ទ្រនំ មិន​អាច​សួរនាំ​បាន​ឡើយ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​ជន​រង​គ្រោះ​បើក​ម៉ូតូ​សណ្តោង​រទេះដែក​ដឹក​ទំនិញ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​ប្រពន្ធ​អង្គុយ​ចំណុច​ក្បាល​រទេះដែក​ដឹក​ទំនិញ លុះដល់​កន្លែង​កើតហេតុ​ស្រាប់តែ​កង់​រទេះដែក​សណ្តោង​ខាងស្តាំ​បែក ក៏​រេ​ចង្កូត​ទៅ​ធ្លាក់​ស្នាមភ្លោះ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​ប្តី​បោក​ក្បាល​នឹង​ផ្ទាំង​ថ្ម​ធំ​មួយ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ដំបូង​សព​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​រតនា​រាម​ផ្សារ​កណ្តាល បន្ទាប់​មក​សាច់ញាតិ និង​ប្រពន្ធ​ជន​រង​គ្រោះ​ជួល​រថយន្ត​ដឺ​ក​បន្ត​ទៅ​ខេត្តបាត់ដំបង​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​យ ៕