ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងប្រយ័ត្ន ! ប៉ុន្មានថ្ងៃខាងមុខកម្ពុជារងឥទ្ធិពលព្យុះឈ្មោះ «មូឡូន» ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​នៅ​ពេល​ខាង​មុខ​នេះ​កម្ពុជា​នឹង​រង​ឥទ្ធិពល​ខ្យល់ព្យុះ​ឈ្មោះ​ថា «​មូ​ឡូ​ន​»​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ (​ពិសេស​លើ​ដៃទន្លេ​បី​ភូមិភាគ​ឦសាន​)​នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២​នេះ​ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​នៅ​ពេល​ខាង​មុខ​នេះ​កម្ពុជា​នឹង​រង​ឥទ្ធិពល​ខ្យល់ព្យុះ​ឈ្មោះ​ថា «​មូ​ឡូ​ន​»​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ (​ពិសេស​លើ​ដៃទន្លេ​បី​ភូមិភាគ​ឦសាន​)​នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២​នេះ​ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា យោង​លើ​ស្ថានភាព​អាកាសធាតុ​ដែល​បាន​នឹង​កំពុង​មានការ​ប្រែប្រួល​កើតឡើង​ដោយសារ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប និង​វិ​សម្ពាធ​ដែល​នឹង​កា្ល​យ​ទៅ​ជា​ព្យុះ​ទី​៧ ឈោះ មូ​ឡ​ន (MULAN) បណ្ដាល​ឲ្យ​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​ទន្លេមេគង្គ ក្នុង​ប្រទេស​ថៃ ឡាវ វៀតណាម និង​ប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​ក្នុង​អាង​ទន្លេមេគង្គ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​នឹង​ហក់​ឡើង​ក្នុង​រយៈពេល​ពី​៤ ទៅ​៥ ថ្ងៃ​ខាង​មុខ ជា​ពិសេស​នៅ​ភាគ​ខាងលើ និង​បណ្តា​ខេត្ត​នៅ​ក្នុង​តំបន់​ខ្ពង់រាប​ប្រទេស​កម្ពុជា មាន​ខេត្តស្ទឹងត្រែង ទឹកនឹង​អាច​ឡើង​ដល់​កម្ពស់​៨,៥០ ម៉ែត្រ​, ខេត្តក្រចេះ ទឹកនឹង​អាច​ឡើង​ដល់​កម្ពស់ ១៩,០០ ម៉ែត្រ និង​ខេត្តកំពង់ចាម​ទឹកនឹង​អាច​ឡើង​ដល់​កម្ពស់​១២,០០ ម៉ែត្រ ។ ទឹកទន្លេ​ដែល​ហក់​ឡើង​នៅ​ពេល​នេះ​នៅ​មិន​ទាន់​ដល់​កម្រិត​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅឡើយ​ទេ គឺ​ទឹក​អាច​លិច​តំបន់​ទំនាប​មួយ​ចំនួន​អម​ដង​ទន្លេ និង​ហូរ​ចូល​ទៅ​តាម​បណ្តា​ព្រែក​មួយ​ចំនួន ។

ក្រសួង​លើក​ឡើង​ថា​ទឹកទន្លេ​នៅ​តំបន់​ភាគ​ឦសាន រួម​មាន​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ទឹកទន្លេ​កំពុង​ហក់​ឡើង ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់ ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក សូម​ឲ្យ​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ