ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថយន្ត​តាក់ស៊ី​៦​គ្រឿង និង​ព្រូ​៨​នាក់​ហៅ​ម៉ូយ​អនាធិបតេយ្យ​តាម​មហាវិថី​សហ​ព័ន្ធ​រុ​ស្សី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ចំនួន​៦​គ្រឿង និង​ព្រូ​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់ ខណ្ឌ និង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា នេះ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ចំនួន​៦​គ្រឿង និង​ព្រូ​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់ ខណ្ឌ និង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា នេះ ខណៈ​ដែល​រថយន្ត​ទាំងនោះ​ឈប់​ចត​ហៅ​ម៉ូយ​អនាធិបតេយ្យ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី  ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកថ្លា​។ តាម​មន្ត្រី​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​តាក់ស៊ី  និង​ព្រូ​នេះ ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​លោក ប៉ឹ​ល កុសល អភិបាល​ខណ្ឌ​សែន​សុខ បន្ទាប់​ពី​ម្ចាស់​រថយន្ត​មិន​បាន​ស្តាប់​តាម​ការ​ណែនាំ របស់​អាជ្ញាធរ មក​ឈប់​ចត់​ហៅ​ម៉ូយ​យ៉ាង​អនាធិបតេយ្យ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​នៅ​តាម​ដងផ្លូវ ព្រមទាំង​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​។

តាម​មន្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា មហាវិថី​សហព័ន្ធ​រុ​ស្សី​ជា​ផ្លូវ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​កន្លង​មក គណៈ​អភិបាល​ខណ្ឌ បាន​ណែនាំ​ដល់​កម្លាំង​សណ្តាប់ធ្នាប់​រៀបចំ​សណ្តាប់ធ្នាប់​ជា​ប្រចាំ ព្រមទាំង​ឃាត់​រថយន្ត ទៅ​ទុក​នៅ​សាលា​ខណ្ឌ​ធ្វើ​កិច្ចសន្យា​អប់រំ តែ​អ្នកបើកបរ និង​ព្រូ​មិន​ស្តាប់​តាម​ការ​ណែនាំ ហើយ​លើក​នេះ​គឺ​ឃាត់​ទាំង​រថយន្ត និង​ព្រូ​តែ​ម្តង ដោយឡែក​អ្នកបើកបរ​ពុំ​បាន​ឃាត់​ឡើយ​។

តាម​មន្ត្រី​សណ្តាប់ធ្នាប់​ឲ្យ​ដឹង​ទៀត​ថា ព្រូ​ដែល​ហៅ​ម៉ូយ​រថយន្ត​ចំនួន​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន​ចំនួន​៤​នាក់ រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​បន្សាប​គ្រឿងញៀន​។ រីឯ​៤​នាក់​ទៀត ធ្វើ​កិច្ចសន្យា​អប់រំ​ឲ្យ​ឈប់​ហៅ​ម៉ូយ​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​ទៀត​។ ចំណែក​រថយន្ត​ឃាត់​ទុក​នៅ​សាលា​ខណ្ឌ​បណ្តោះអាសន្ន​ជា​ការ​ប្រមា​ន និង​រង់ចាំ​សុំ​គោលការណ៍​ពី​គណៈ​អភិបាល​ខណ្ឌ​៕