ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​សមត្ថកិច្ច ! ដឹកគោ​ទៅ​ប៉ុស្តិ៍​​ទាមទារ​រក​យុត្តិធម៌

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ បុរស​២​នាក់​បាន​នាំ​គ្នា​ដឹកគោ​ក្បាល​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ …

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ បុរស​២​នាក់​បាន​នាំ​គ្នា​ដឹកគោ​ក្បាល​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ោយ​ប៉ែ​ត​ដើម្បី​ទាមទារ​រក​យុត្តិធម៌ បន្ទាប់​ពី​គោ​កំណាច​១​ក្បាល​នោះ​បាន​ជល់​ស្ត្រី​ចំណាស់​ម្នាក់​ឲ្យ​រង​របួសធ្ងន់ និង​២​នាក់​ទៀត​រង​របួសស្រាល​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧​កន្លង​ទៅ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ម្នាក់​ឈ្មោះ អោម ឡា​ច អាយុ​៤៥​ឆ្នាំ ជា​អាជីវករ​ជ្រេ​អីវ៉ាន់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវជា​កូនស្រី​របស់​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ឡោ សុត អាយុ​៧៧​ឆ្នាំ ដែល​ត្រូវ​គោ​កំណាច​ជល់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ស្គាល់​ម្ចាស់​គោ​ហើយ គឺជា​អ្នក​ភូមិ​ជាមួយ​គ្នា ដែល​បុរស​ជា​ប្តី​ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​មួយ​នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​គាត់​មិន​បាន​ស្គាល់ឈ្មោះ​ឡើយ ។

ស្ត្រី​ដដែល​បន្ត​ទៀត​ថា ការ​ដឹកគោ​មក​ប៉ុស្តិ៍​នេះ​គឺ​ដោយសារ​តែ​គាត់ និង​សាច់ញាតិ​បាន​ជួប​និយាយ​គ្នា​ជាមួយ​ម្ចាស់​គោ​សុំ​ឲ្យ​ចេញថ្លៃ​ពិនិត្យ និង​ព្យាបាល​ម្តាយ​របស់​គាត់ តែ​ម្ចាស់​គោ​ឲ្យ​ត្រឹមតែ​២០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ខណៈ​ម្តាយ​របស់​គាត់​កំពុង​ស្ថិត​ក្នុង​គ្លីនិក​ទាំង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ ។

ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​គោ​នៅឡើយ​ទេ​ព្រោះ​មិន​ទាន់​ឃើញ​ចូលខ្លួន​មក​ដោះស្រាយ ខណៈ​ម្ចាស់​គោ​កំណាច​នេះ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕