ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ​ប្រគល់​រង្វាន់​ដល់​អតិថិជន​មានសំណាង​ចំនួន​១២​រូប

7 ឆ្នាំ មុន

រាជ​ធាំ​នី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ជូន​ដល់​អតិថិជន​មានសំណាង​ចំនួន​១២​រូប​ដែល​បាន​ឈ្នះ​នៅ​ក្នុង «​កម្មវិធី​ប្រ​ម៉ូ​សិន​ក្រវិល​កំប៉ុង​ស្រា​បៀរ​អង្គរ​ឈ្នះ​រថយន្ត Mazda

រាជ​ធាំ​នី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ និង​ទូរស័ព្ទ​ដៃ​ជូន​ដល់​អតិថិជន​មានសំណាង​ចំនួន​១២​រូប​ដែល​បាន​ឈ្នះ​នៅ​ក្នុង «​កម្មវិធី​ប្រ​ម៉ូ​សិន​ក្រវិល​កំប៉ុង​ស្រា​បៀរ​អង្គរ​ឈ្នះ​រថយន្ត Mazda និង​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​» ដែល​ពិធី​ប្រគល់​រង្វាន់​នេះ បាន​ប្រព្រឹត្ត​ទៅ​កាល​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​ស្ទឹង​មាស ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​៦​អា ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ អ្នក​ឈ្នះ​រង្វាន់ និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

អតិថិជន​ឈ្នះ​រង្វាន់​ទាំង​១២​រូប​នោះ ក្នុង​នោះ​មាន​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ Honda Dream ចំនួន​៨​នាក់ ទូរស័ព្ទ iPhone 6s ចំនួន​៣​នាក់ និង​ម្នាក់​ទៀត ឈ្នះ​ទឹកប្រាក់​ចំនួន​៥​លាន​រៀល​។

ក្នុង​ឱកាស​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​ទាំងនោះ តំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​បៀរ​អង្គរ​បាន​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​ក្រុមហ៊ុន​បាន​ប្តូរ​កងក្រវិល​កំប៉ុង​ទៅ​ជា​ពណ៌​ក្រហម និង​ពណ៌​និម្មិតសញ្ញា​រង្វាន់​ពណ៌​បៃតងចាស់ ដើម្បី​ឲ្យ​អតិថិជន​មើលឃើញ​រូបភាព​បាន​កាន់តែ​ច្បាស់​ជាង​មុន​។ ពិសេស​ជាង​នេះ ក្រុមហ៊ុន​បាន​សម្រេច​បន្ថែម​រង្វាន់​ធំ​រថយន្ត Mazda pick Up ម៉ូតូ​ហុងដា​ស្តុ​ប​ពី ពីលើ​តូ Honda Dream និង​ទូរស័ព្ទ iPhone 6s ព្រមទាំង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ចែក​ជា​រៀងរាល់ថ្ងៃ​។