ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េចចឹង!«លីហ្សា»​ រកឃើញដល់ថ្នាក់នេះ គឺត្រូវបិទ​ទ្វារ​ហើយ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោក​ព្រះរាជ​អាជ្ញារ​ង កែវ សុ​ជាតិ និង​លោក​ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ បាន​បើក​ប្រតិបត្តិការ​ចុះ​ពិនិត្យ និង​ឆែកឆេរ​ក្នុងផ្ទះ​សំណាក់ «​លី​ហ្សា​» នា​រសៀល​មុននេះ ថ្ងៃ​ទី​១១ មក​រា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។

ប្រភព​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ឆែក​ឆេរ​ក្នុង​បន្ទប់​ចំនួន​៦មក ជា​លទ្ធផល ​ត្រូវ​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​១៥​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ និង​ដកហូត​ថ្នាំ​ញៀន​បាន​១៩​កញ្ចប់​ផង​ដែរ ។

ប្រភពបន្តថា ស្ត្រីម្ចាស់ផ្ទះសំណាក់​ «លីហ្សា» ខាងលើ​ ត្រូវបាន​ឃាត់ខ្លួន​ រីឯផ្ទះសំណាក់ ក៏ត្រូវបិទឃ្លុមបេទាំងស្រុង ។