ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បា​ម៉ា ទប់ទឹក​ភ្នែក​មិន​បាន​ពេល​ថ្លែង​សូម​លា

7 ឆ្នាំ មុន

ពេល​ថ្លែង​សុន្ទរកថា​សុំ​លា​កាលពី​ថ្ងៃ​ទី​១០ មក​រា នៅ​ស៊ី​កា​ហ្គោ មុន​ពេល​ប្រគល់​តំណែង​ប្រមុខ​សេត​វិមាន​ដល់​លោក​ដូ​ណា​ល់ ត្រាំ នា​ថ្ងៃ​ទី​២០ មក​រា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អួល​ដើម​ក ស្រក់​ទឹកភ្នែក ពេល​លោក​និយាយ​ដល់ ភរិយា

ពេល​ថ្លែង​សុន្ទរកថា​សុំ​លា​កាលពី​ថ្ងៃ​ទី​១០ មក​រា នៅ​ស៊ី​កា​ហ្គោ មុន​ពេល​ប្រគល់​តំណែង​ប្រមុខ​សេត​វិមាន​ដល់​លោក​ដូ​ណា​ល់ ត្រាំ នា​ថ្ងៃ​ទី​២០ មក​រា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អួល​ដើម​ក ស្រក់​ទឹកភ្នែក ពេល​លោក​និយាយ​ដល់ ភរិយា និង​កូនស្រី​លោក​ទាំង​២ ។

លោក​ថា ២​អាណត្តិ​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​អាច​ធ្វើការ​បាន​ល្អ ដោយសារ​ជំនួយ​របស់​ភរិយា​លោក ។ លោក​ពោល​ថា មី​សែ​ល អ្នក​ពុំ​ត្រឹម​ជា​ភរិយា និង​ជា​ម្តាយ​របស់​កូន​ៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មិត្ត​ដ៏​ប្រសើរ​បំផុត​មួយ​រូប​របស់ខ្ញុំ ចាប់តាំងពី​២៥​ឆ្នាំ​មក​ហើយ ។ អ្នកគ្រប់គ្រង​តំណែង​ជា​ស្ត្រី​ទី​មួយ​បាន​យ៉ាង​ល្អ សម​ស្រប​ទាំង​ក្លាហាន និង​មាន​ទឹកមុខ​យ៉ាង​ប្រពៃ ។ ពេល​នោះ​លោក​ស្រក់​ទឹកភ្នែក​យក​កូនកន្សែង​ជូន​មុន​ថ្លែង​បន្ត​ទៀត សរសើរ​ភរិយា​លោក​ដែល​លោក​ថា លោកស្រី​មី​សែ​ល ធ្វើ​ឱ្យ​លោក​មាន​មោទនភាព និង​ធ្វើ​ឱ្យ​ប្រទេស​មាន​មោទនភាព ។

កូនស្រី​លោក នាង​ម៉ា​លី​យ៉ា អាយុ​១៨​ឆ្នាំ ក៏​ស្រក់​ទឹកភ្នែក​ដែរ ក្នុង​រង្វង់​ដៃ​ម្តាយ ។ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ពេល​ថ្លែង​ក៏​ធ្វើ​ឱ្យ​អនុ​ប្រធានាធិបតី​ចប់​អាណត្តិ​លោក JOE BIDEN ទប់ទឹក​ភ្នែក​មិន​បាន​ដែរ ពេល​លោក សរសើរ​ថា ជា​បងប្អូន និង​ជា​មិត្ត​ល្អ​កម្រ​រកបាន​ក្នុង​ជីវិត​របស់​លោក ។

បន្ទាប់​មក លោក​អូ​បា​ម៉ា លោកស្រី​មី​សែ​ល និង​នាង​ម៉ា​លី​យ៉ា បាន​ឱប​គ្នា​លើ​វេទិកា​តែ​បាត់​មុខ​កូនស្រី​ពៅ​លោក នាង​សា​សា អាយុ​១៥​ឆ្នាំ ៕