ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​រត់ទៅជួយ! ក្រោយ​ឮ​សម្រែកស្ត្រីមានផ្ទៃពោះ​…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ម្នាក់ ក្នុង​ចំណោម​បក្សពួក២នាក់ ក្រោយ​​ធ្វើ​សកម្មភាព​ឆក់​ពី​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ​ខណៈ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ម្នាក់ឯង ​ទៅ​ផ្ទះ​នៅ​ម្តុំ​ផ្សា​ដើម​គរ​នោះ​ កើតឡើង​កាលពី​វេលា​ម៉ោង១០​​ព្រឹក ថ្ងៃ​ទី១១ ​មក​រា​ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ១៦៨ ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្រុម២៧ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។

​​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​​ឈ្មោះរិ​ទ្ធ វី​រ៉ាត់ អាយុ២០​ឆ្នាំ ​ស្នាក់​នៅផ្ទះ​ជួល គ្មាន​លេខ ផ្លូវលំ ក្នុងភូមិ​រន្ទះបាញ់ សង្កាត់​ទន្លេ​សាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ។​ រីឯស្ត្រី​រង​គ្រោះ​​ឈ្មោះជា សុភា​វី អាយុ៣៥​ឆ្នាំ ជាអ្នក​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ៥AZ ផ្លូវ​លេខ ២២៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ​។

​មុន​ពេល​កើតហេតុ​ ស្ត្រី​រង​គ្រោះ​​​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១AZ-៧២៥២មួយ​គ្រឿង មក​ពី​កន្លែង​លក់ដូរ​នៅ​ម្តុំ​ព្រៃ​.ស ក្នុង​គោលបំណង​ទៅ​ផ្ទះ ដោយ​ទុក​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង​(​ម៉ាក​សាំ​ស៊ុ​ង​មួយ​គ្រឿង និងអាយ​ហ្វូ​ន​មួយ​គ្រឿង​)​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ​ ។​

​​ប្រភព​ដែល​​បន្ត​ថា លុះ​មក​ដល់​ចំណុចខាងលើ​ ក៏​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ក្បែរ​ឆក់​យក​ទូរស័ព្ទ​​នោះ ត្រូវ​ស្ត្រី​រង​គ្រោះ​​​ស្រែក​ឆោឡោ​ឡើង​ថា«​ចោរ​ៗ» ក៏​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នកដំណើរ​តាម​ផ្លូវ​ ជួយ​ដេញ​ចាប់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ ​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍ និង​ម្នាក់​ទៀត​ឈ្មោះរក្ស បាន​ជិះ​ម៉ូតូ​និង​យក​ទូរស័ព្ទ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។