ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! ក្មេង​ជំទង់​៣នាក់​​ត្រូវទឹកហូរកួចទៅបាត់​

1 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ ៖ ​ករណី​ក្មេង​​ប្រុស​​ជំទង់​​​ៗ​ចំនួន​៣នាក់​​ត្រូវ​ទឹកកួច​ទៅ​បាត់​ ​នៅ​ទំនប់បង្ហៀរទឹក​ បង្ក​

​ខេត្តកំពង់ធំ ៖ ​ករណី​ក្មេង​​ប្រុស​​ជំទង់​​​ៗ​ចំនួន​៣នាក់​​ត្រូវ​ទឹកកួច​ទៅ​បាត់​ ​នៅ​ទំនប់បង្ហៀរទឹក​ បង្ក​កា​រ​ភ្ញាក់​មួយ​កើតឡើង​កាលពី​វេលា​ប្រហែលជា​ម៉ោង​៥ល្ងាច​ថ្ងៃ​ទី៧ ខែសីហា ឆ្នាំ​២០២២ នៅ​​ចំណុច​ទំនប់បង្ហៀរទឹក​ក្នុង​រមណីយដ្ឋាន​ចម្ការ​តា​ខ្នា​ ស្ថិត​​​ក្នុង​​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ​ត្រូវបានរកឃើញស.ពអស់ហើយ​កាលពីរសៀលថ្ងៃទី​​៨ សីហា ឆ្នាំ​​​២០២២ ។​

​​ក្មេង​ជំទង់​រង​គ្រោះ​ទាំង​៣នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ នី សុ​ផានិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ២-​ឈ្មោះ ប៉ា បញ្ញា​លាង​សុ​ផានិត ភេទ​ប្រុស អាយុ​១២​ឆ្នាំ នៅ​ភូមិ​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម និង​៣-​ឈ្មោះ ប៉ា វ​ណ្ណា​រដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

ពាក់ព័ន្ធ​ករណីខាងលើ​​នេះ បើ​យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ ​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ម្នាក់​ឈ្មោះ ប៉ា បញ្ញា​លាង​សុ​ផានិត បាន​រអិល​ជើង​ធ្លាក់ទឹក​នៅ​ចំណុច​ទំនប់​បង្ហៀរទឹក​ខាងលើ បន្ទាប់ពី​ឃើញ​ដូច្នេះ​ ឈ្មោះ នី សុ​ផានិត ក៏​បាន​ចុះ​ទៅ​ជួយ​ចាប់​ទាញ​ដៃ​ដើម្បី​ជួយ​សង្គ្រោះ ខណៈនោះ​គេ​ក៏​ឃើញ​ឈ្មោះ ប៉ា វ​ណ្ណា​រ័​ត្ន ម្នាក់​ទៀត​បាន​ចុះ​ទៅ​ជួយ​ដែរ តែ​ក៏​ត្រូវ​បាន​ទឹក​ហូរ​កួច​​លិច​បាត់​ទាំង​៣នាក់​តែ​ម្ដង ។

ក្រោយ​​ពេល​រក​ឃើញ​ស.ពជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ