ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ប្រហារជីវិត​ឃាតករ​សម្លា.ប់​ជន​ស្បែក​ខ្មៅ​9​នាក់​នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង

7 ឆ្នាំ មុន

យុវជន​ស្បែក​សអា​មេ​រិ​ក​ឈ្មោះ DYLANN ROOF ទទួល​ការ​កាត់ទោស​ប្រហារជីវិត កាលពី​ថ្ងៃ​ទី​១០ មក​រា ពី​បទ​សម្លា.ប់​ជន​ស្បែក​ខ្មៅ​៩​នាក់ ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ដ​មួយ​នៃ​ទីក្រុង CHARLESTON រដ្ឋ​ការ៉ូ​លី​ន ខាងត្បូង​របស់​សហរដ្ឋអាមេរិក

យុវជន​ស្បែក​សអា​មេ​រិ​ក​ឈ្មោះ DYLANN ROOF ទទួល​ការ​កាត់ទោស​ប្រហារជីវិត កាលពី​ថ្ងៃ​ទី​១០ មក​រា ពី​បទ​សម្លាប់​ជន​ស្បែក​ខ្មៅ​៩​នាក់ ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ដ​មួយ​នៃ​ទីក្រុង CHARLESTON រដ្ឋ​ការ៉ូ​លី​ន ខាងត្បូង​របស់​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៥ ។

យុវជន​អាយុ​២២​ឆ្នាំ​រូប​នោះ ដែល​ពុំ​ត្រូវការ​មេធាវី​ការពារ បាន​ស្ដាប់​សាលក្រម​កាត់ទោស​ដោយ​គ្មាន​ការ​តក់ស្លុត ហើយ​ពុំ​សម្ដែង​ការ​សោកស្ដាយ ឬ​ការ​សុំ​ទោស​ឡើយ ។

ការ​បាញ់ប្រហារ​របស់​យុវជន​រូប​នោះ ដែល​ធ្វើ​ឱ្យ​មតិ​ជាតិ និង​អន្ដរជាតិ​មានការ​ក្ដុកក្ដួល កើត​មាន​កាលពី​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០១៥ ក្នុង​ព្រះ​វិហារ​មួយ​ជា​និ​មិ​ត្ដិ​រូប​នៃ​ការ​តស៊ូ​របស់​ពួក​ស្បែក​ខ្មៅ​ប្រឆាំង​នឹង​ទាសភាព ។ តាម​ពិត​ទៅ​ព្រះ​វិហារ EMANUEL AFRICAN METHODIST EPISCOPAL CHURCH នោះ​ជា​កន្លែង​ជួបជុំ​របស់​សហគមន៍​ស្បែក​ខ្មៅ​ក្រុង CHARLESTON ដែល​ចាស់​ជាងគេ​បំផុត ។

មានការ​ជឿជាក់​ចំពោះ​ឧត្ដមភាព​របស់​ពួក​ស្បែក​ស លើ​បណ្ដា​ពូជសាសន៍​ឯទៀត​ៗ ដែល​រូបគេ​ចាត់​ទុក​ថា ទាប​ជាង DYLANN ROOF ដាច់ខាត​មិន​ស្វែងរក​ការ​សម្រាល​ទោស​របស់​គេ​ឡើយ ។ រូបគេ​រហូត​ដល់​ហ៊ាន​បង្កហេតុ​ថែម យក​ស្បែកជើង​ចារ​និ​មិ​ត្ដិ​រូប​ប្រកាន់ពូជសាសន៍​មក​ព្យួរ​ពេល​សវនាការ​កាត់ទោស​រូបគេ​ទៀត​ផង ៕