ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ពីថ្ងៃ១០ ដល់១៣ សីហា កម្ពុជារងឥទ្ធិពលសម្ពាធទាបធ្វើឲ្យមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ដល់​១៣ ខែសីហា​នេះ កម្ពុជា​បាន​រង​ឥទ្ធិពល​សម្ពាធ​ទាប​ធ្វើ​ឲ្យ​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ដល់​១៣ ខែសីហា​នេះ កម្ពុជា​បាន​រង​ឥទ្ធិពល​សម្ពាធ​ទាប​ធ្វើ​ឲ្យ​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​១០-១៣ ខែសីហា កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) អូស​បន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ , ឡាវ , វៀតណាម រួម​ជាមួយនឹង​ឥទ្ធិពល​ព្យុះ​ទី​៧ ឈ្មោះ​មូ​ឡេ​ន ( MULAN ) ដែរ​មានដំណើរ​ឆ្ពោះទៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១១ ខែសីហា ។

នៅ​អំឡុង​ពេល​នោះ​ដែរ ខ្យល់មូសុង​និរតី បន្ត​បក់​ខ្លាំង​មក​លើ​តំបន់​មាត់សមុទ្រ ។ បន្ទាប់​ពី​នោះ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ ។

ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៥​អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ក្នុង​នោះ​អាច​ភ្លៀង​បង្គួរ​ដោយ​អន្លើ​លាយឡំ និង​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥​អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ អង្សា​សេ ។

ជាមួយ​គ្នា​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​១០-១២ ខែសីហា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្នែក​មួយ​ចំនួន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។ នៅ​លើ​ផ្ទៃសមុទ្រ​អាច​មាន​ភ្លៀង​ខ្យល់​បក់​បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ ។ បន្ទាប់​ពី​នោះ​ភ្លៀង​នឹង​ថមថយ​មក​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ