រាជធានីភ្នំពេញ ៖ សិក្ខាសាលាស្ដីពីការគ្រប់គ្រងព្រឹត្តិការណ៍កីឡាដែលរៀបចំធ្វើឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អស់រយៈពេល២ថ្ងៃមកនេះ ត្រូវបានធ្វើពិធីបិទកាលពីថ្ងៃទី១០ មករា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
សិក្ខាសាលាស្ដីពីការគ្រប់គ្រងព្រឹត្តិការណ៍កីឡានេះបានធ្វើឡើងកាលពីថ្ងៃទី៩ មករា ដោយបានការចូលរួមពីសិក្ខាកាមដែលជាមន្ត្រីការិយាល័យនៃមន្ទីរអប់រំយុវជននិងកីឡារាជធានី-ខេត្តចំនួន៤៨នាក់ ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកធនធានមន្ត្រីដឹកនាំការប្រកួត ពិសេសមន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍បាល់ទាត់ (Local General Coordinator) ។
លោក ម៉ៃ តុលា អគ្គលេខាធិការស្ដីទីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា សិក្ខាសាលាបែបនេះ ត្រូវបានគេរៀបចំធ្វើឡើងមួយឆ្នាំម្ដងនៅមុនពេលព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ធំៗប្រចាំឆ្នាំមកដល់ ។ សិក្ខាសាលានេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសិក្ខាកាមទាំងអស់ដែលបានឆ្លងកាត់វគ្គនេះ ទៅ នឹងក្លាយជាតួអង្គសំខាន់ក្នុងការរៀបចំបច្ចេកទេសការងារ ឬហៅកាត់ថា ជាអ្នកសម្របសម្រួលលើបញ្ហាក្នុងការប្រកួតដែលតែងតែកើតមានឡើងនូវភាពចម្រូងចម្រាសដោយកាត់បន្ថយបញ្ហាដើម្បីឱ្យដំណើរការនៃការប្រកួតមានដំណើរការល្អ និងទទួលបានជោគជ័យដល់ទីបញ្ចប់ ។
ជាក់ស្ដែង សិក្ខាសាលានេះត្រូវបានរៀបចំធ្វើឡើងនៅមុនពេលការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ ឈានចូលមកដល់ ដែលការប្រកួតជុំទី១នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១៨ មករា ដល់ថ្ងៃទី១ តុលា ។ លោកបានឱ្យដឹងទៀតថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះអាចជួយពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រងការប្រកួតឱ្យមានការយល់ដឹងបន្ថែមទៀត ជាពិសេសក្នុងការដោះស្រាយវិវាទដែលកើតមានឡើងនៅក្នុងពេលប្រកួត ។ នៅស្រុកគេ សូម្បីតែស្នងការអាជ្ញាកណ្ដាល អាជ្ញាកណ្ដាលតំណាងដឹកនាំក្រុម និងអ្នកសារព័ត៌មានក៏ត្រូវឆ្លងកាត់សិក្ខាសាលាបែបនេះដែរ ព្រោះថាបើសិនជាអ្នកដែលមានការពាក់ព័ន្ធកីឡាបាល់ទាត់ទាំងអស់គ្នាមានការយល់ដឹងនោះ ការប្រកួតនឹងអាចកាត់បន្ថយនូវរាល់បញ្ហា និងភាពចម្រូងចម្រាសទាំងឡាយ ធ្វើឱ្យព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់មានភាពរលូនល្អ និងទទួលបានជោគជ័យ ។
គួររំលឹកផងដែរថា សិក្ខាសាលារយៈពេល២ថ្ងៃមកនេះ មានទាំងការអនុវត្តជាក់ស្ដែងនៅលើទីលាន និងការសិក្សាផ្នែកទ្រឹស្ដីផងដែរ ៕
លោកយាយម្នាក់សួរស្ត្រីនៅផ្ទះជិតខាងដែលជាប្រពន្ធមន្ត្រីធំ ៈ -ប្តីនាងមានតួនាទីខ្ពស់ នាងមានលុយចាយសប្បាយដៃ ហេតុម៉េចមើលទៅនាងដូចជាមិនសូវសប្បាយចិត្តរបៀបអ្នក...
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅប្រទេសវៀតណាម កម្ពុជាត្រូវទទួលទង់ធ្វើម្ចាស់ផ្ទះបន្តរៀបចំការប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ី...
ខេត្តកំពង់ធំ ៖ ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០៤និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់លើផ្ទះជនរងគ្រោះ...
ខេត្តសៀមរាប ៖ បុរសវ័យ៣៧ឆ្នាំម្នាក់បានមកជួយភ្ជួរស្រែឱ្យបងប្អូននៅខាងក្រោយផ្ទះ តាំងពីព្រឹករហូតដល់រសៀល ខណៈពេលនោះមេឃកំពុងភ្លៀងធ្លាក់ក៏ត្រូវរន្ទះបាញ់ បណ្តាល...
ខេត្តបាត់ដំបង ៖ មន្ត្រីបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល មេត្តាជួយណែនាំដល់កូនចៅ ឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌនានា ដែល...
ខេត្តកំពង់ធំ ៖ លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន បានសំណូមពរដល់បងប្អូនប្រជពលរដ្ឋថា បងប្អូនគឺជាម្ចាស់ ហេតុដូច្នេះហើយបងប្អូនមានសិទ្ធគ្រប់យ៉ាងនៅក្នុងការដាក់...
រាជធានីភ្នំពេញ ៖ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានថ្លែងកាលពីពេល ថ្មីៗកន្លងថា លោកគ្រោងនឹងរៀបចំឲ្យភ្ញៀវទេសចរជាតិអន្តរជាតិស្លៀកពាក់ឲ្យ...
រាជធានីភ្នំពេញ ៖ ទីតាំងសិប្បកម្មផលិតទឹកសៀងមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវប៉េតុង ក្នុងក្រុមទី៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលអាជ្ញាធរ...
ខេត្តក្រចេះ ៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ដែលបានប្រើហិង្សាលើស្ត្រីជាប្រពន្ធ មានសរសៃខ្ចីឲ្យរងរបួសធ្ងន់ រហូតទាស់សរសៃបណ្តាលឲ្យស្លាប់ ត្រូវបាននគរបាលស្រុក...
ខេត្តព្រះសីហនុ ៖ សំណង់របងថ្មដែលអជ្ញាធរអះអាងថា សង់ក្នុងចំណីព្រែក និងស្ថិតក្នុងតំបន់កាពារឧទ្យានជាតិព្រះសីហនុរាម នៅចំណុចព្រែកទឹកសាប ភូមិស្មាច់ដែង ឃុំរាម...
រាជធានីភ្នំពេញ ៖ ការផ្តល់ការអនុគ្រោះពន្ធនាំចូលទំនិញទៅសហរដ្ឋអាមេរិកជាថ្មីសម្រាប់កម្ពុជា ស្ថិតក្នុងក្របខ័ណ្ឌប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ជាកាលានុវត្តភាពថ្មី...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការចុះបង្ក្រាបនូវទីតាំងសិប្បកម្មលីងកាហ្វេអត់យីហោមួយកន្លែង ដែលសង្ស័យមានលាយសារធាតុគីមី ដែលប្រតិបត្តិការ...
រាជធានីភ្នំពេញ ៖ លោក វ៉ា វុត្ថារ៉ា មានតួនាទីជាអ្នកទទួលបន្ទុកកិច្ចការទូទៅក្នុងខុទ្ទកាល័យសម្តេចក្រុមព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានលាឈប់ពីសមាជិកបក្សដោយ...
រាជធានីភ្នំពេញ ៖ លោកនាយឧត្តមសេនីយ ខៀវ សុភ៌គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ថា គណបក្សឆន្ទៈខ្មែរបានដាក់...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន បានអះអាងការបង្កើតគណបក្សឆន្ទៈខ្មែររបស់ក្រុមគ្រួសារលោកគង់ គាំនេះដោយសារ តែក្រុមគ្រួសារលោកអស់ជំនឿ...
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីរថ្ងៃទី២៧ដល់...
ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា កម្មករបេះផ្លែស្វាយម្នាក់បានធ្លាក់ពីលើរថយន្ត ហើយត្រូវរថយន្តកិន បណ្ដាលឱ្យរងរបួសធ្ងន់ តែបានស្លាប់ពេលបញ្ជូន...
រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុក នៅទីបំផុតតារាចម្រៀង លោក នី រតនា បានសម្រេចភ្ជាប់ពាក្យជាផ្លូវការហើយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ជាមួយគូដណ្តឹងវ័យក្មេង និង...
រាជធានីភ្នំពេញ ៖ តារាចម្រៀងផលិតកម្មសាន់ដេ កញ្ញាអេន ជី បញ្ចប់ភាពនៅលីវនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះហើយ ដោយនាងរៀបការជាមួយកូនកំលោះជាអ្នកជំនួញវ័យក្មេង ។ពិធី...
រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់ថា ជប៉ុនបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី...