ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលស្នាដៃឡានធំ​ចុះ! បង្គោលភ្លើងថ្ម១០ដើម​រលំខ្ទេច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ បង្គោល​ភ្លើង​ថ្ម​​១០​ដើម បាន​បាក់​ដួល​រាប​ដល់​ដី និង​ធ្លាក់​ខ្សែភ្លើង​រ៉ា​យប៉ាយ​ពេញ​ដី បន្ទាប់​ពី​មានរថយន្ត​យី​ឌុ​ប​ធុន​​យក្ស​ដឹក​ដី​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​អត់​ទម្លាក់​បែន​ចុះ​ទេ ក៏​​​ទាក់​ខ្សែភ្លើងកាត់​ទទឹង​ផ្លូវទាញ​បង្គោល​ទាំង​អស់​នោះ​ បាក់​ជា​បន្តបន្ទាប់ រួច​​អ្នកបើក​បង្ក​នោះ​បាន​ចុះ​គេចខ្លួន​ទៅ​បាត់​ស្រមោល ​។

ហេតុ​ការ​កា​រណ៍នេះ ​​កើតឡើង​កាលពី​វេលាម៉ោង​០៦​និង​១០​នាទីព្រឹក​ថ្ងៃ​ទី​១១​ មករា ​ស្ថិត​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

​រថយន្ត​បង្កខាងលើ ​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ យី​ឌុ​ប​បែន​ដឹក​ដី ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​3C-1753 ចំណែក​អ្នកបើកបរ គឺជា​ជន​ស្ទាវ មិន​ស្គាល់ឈ្មោះ​ម្នាក់​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក បាន​ដឹក​ដី​យក​ទៅ​ចាក់​នៅ​ជិត​កន្លែង កើតហេតុ​នោះ លុះ​ចាក់​ដី​រួច​អត់​ព្រម​ទម្លាក់​បែន​ចុះ​វិញ​ទេ និង​បាន​បើកបរ​ក្នុង​ល្បឿ​ង​យ៉ាង​លឿន ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ​នោះ ដោយ​មិនដឹង​ថា​ភ្លេច​ទម្លាក់​បែន​ចុះ ឬ​ក៏​ជា​ការ​លេងសើច​របស់​អ្នក បើកបរ​នោះ​ឡើយ​។

​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ឃើញ​ខ្សែ​ភ្លើ​កាត់​ទទឹង​ផ្លូវ​ហើយ នៅ​តែ​មិន​ព្រមបន្ថយល្បឿន​ទៀត នៅ​តែ​បើកបរ​លឿន​ដដែល​ក៏​បាន​ទាក់ខ្សែភ្លើង​នោះ បណ្តាល​ឲ្យ​បាក់​រាប​ដល់​ដី​អស់ ចំនួន​១០​ដើម​ជា​បន្តបន្ទាប់​តែ​ម្តង បន្ទប់​មក​ទើប​អ្នក​បើករថយន្ត​ដ៏​ព្រហើន​នោះ ឈប់​រថយន្ត​និង​បាន​ទម្លាក់ បែន​ចុះ រួច​ហើយ​បើកទ្វារ​រថយន្ត ចុះ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោ​កនៃ​​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ​បាន​ចុះទៅ​កាន់​ទីនោះ​ធ្វើ​កំណត់ហេតុ និង​បាន​នាំ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក រង់ចាំ​ឲ្យ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ និង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕