ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលាយ​ដូច​អំបិល​ត្រូវ​ទឹក ! ដល់​ថ្ងៃ​ចូល​រោងបាត់​កូន​កំលោះ​

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ វា​ពិតជា​រឿង​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​កូនក្រមុំ​មានការ​អាម៉ាស​យ៉ាង​ខ្លាំង ដែល​រោងការ​បាន​សង់​រួច​ទៅ​ហើយ ស្រាប់តែ​កូនកំលោះ​ដ៏​សង្ហារ ហើយ​វ័យ​ក្មេង​ទៀត​ …

ខេត្តកំពង់ចាម ៖ វា​ពិតជា​រឿង​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​កូនក្រមុំ​មានការ​អាម៉ាស​យ៉ាង​ខ្លាំង ដែល​រោងការ​បាន​សង់​រួច​ទៅ​ហើយ ស្រាប់តែ​កូនកំលោះ​ដ៏​សង្ហារ ហើយ​វ័យ​ក្មេង​ទៀត​​បែរជា​រត់​ចោល​រោងការ​បាត់​ស្រមោល បណ្ដាល​ឲ្យ​ពិធី​អាពាហ៍ពិពាហ៍​ត្រូវ​បាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អ៊ីចឹង ។ រោងការ​ដែល​គ្មាន​កូនកំលោះ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រោងការ​នេះ​មានកូន​កំលោះ​ឈ្មោះ ខែ​ម ចាន់ធូ អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Smart មាន​ទីលំនៅ​ខេត្តស្វាយរៀង ចំណែក​កូនក្រមុំ​ឈ្មោះ កែម ចំរើន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា ភាគី​ខាង​កូនកំលោះ​ដែល​បាន​មក​បម្រើ​ការងារ​នៅ​ស្រុក​ចំការលើ​បាន​ឲ្យ​ចៅ​មហា និង​មេបា ចូល​ដណ្ដឹងកូនក្រមុំ​តាម​ប្រពៃណី ដោយ​ព្រមព្រៀង​គ្នា និង​កំណើត​ថ្ងៃ​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​ខាង​ស្រី ស្រាប់តែ​ដល់​ថ្ងៃ​ចូល​រោងការ កូនកំលោះ​បែរជា​រត់​ចោល​រោងការ​បាត់​ស្រមោល​សូន្យឈឹង​ទៅ​វិញ ធ្វើ​ភាគី​កូនក្រមុំ​ទទួល​រង​នូវ​ការ​អាម៉ាស់​យ៉ាង​ខ្លាំង ហើយ​ថែម​ទាំង​ខាតបង់​លុយកាក់​មួយ​ចំនួន​ធំ​ទៀត ដោយ​ត្រូវ​ក្នុង​ការ​បង់​ទៅ​ថ្លែ​ភ្លេង ចុងភៅ សំអាងការ និង​ក្រុម​តន្ត្រី​ដែល​ជួល​មក​សម្រាប់​រៀបចំ​ពិធី​មង្គលការ​នេះ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ចូល​រោង គេ​ក៏​បានឃើញ​កូនកំលោះ​បើកឡាន​មក​ជិត​រោងការ​ដែរ ប៉ុន្តែ​បន្តិច​ក្រោយមក​ស្រាប់តែ​កូនកំលោះ​រូប​នោះ​បាន​បើកឡាន​ទៅ​វិញ​បាត់ ធ្វើ​អាពាហ៍ពិពាហ៍​ដែល​រំពឹង​ថា​នឹង​មានការ​ត្រេកអរ និង​សប្បាយ​រីករាយ បែរជា​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ទៅ​វិញ ព្រោះតែ​គ្មាន​កូនកំលោះ ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧​នេះ កូនកំលោះ​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា រត់​ចោល​រោងការ «​កោះសន្តិភាព​» មិន​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ ៕