ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​ថៃ​ស្លា.ប់​30​នាក់​ដាច់​ផ្លូវ​អស់

7 ឆ្នាំ មុន

ភាគ​ខាងត្បូង​ប្រទេស​ថៃ​លែង​អាច​ចូល​ទៅ​បាន​កាលពី​ថ្ងៃ​ទី​១០ មក​រា តាម​ផ្លូវគោក​ក្រោយ​ការ​បាក់​ស្ពាន​២ និង​ការ​ផ្អាក​ចរាចរណ៍​ផ្លូវ​រថភ្លើង​ប្រវែង​៣០០​គីឡូម៉ែត្រ ទៅ​កាន់​ភាគ​ខាងត្បូង​ក្រុង​បាងកក ដោយសារ​ភ្លៀង​ធ្លាក់​

ភាគ​ខាងត្បូង​ប្រទេស​ថៃ​លែង​អាច​ចូល​ទៅ​បាន​កាលពី​ថ្ងៃ​ទី​១០ មក​រា តាម​ផ្លូវគោក​ក្រោយ​ការ​បាក់​ស្ពាន​២ និង​ការ​ផ្អាក​ចរាចរណ៍​ផ្លូវ​រថភ្លើង​ប្រវែង​៣០០​គីឡូម៉ែត្រ ទៅ​កាន់​ភាគ​ខាងត្បូង​ក្រុង​បាងកក ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣០​នាក់ រយៈពេល​៨​ថ្ងៃ ។

ភ្លៀង​ធ្លាក់​ខ្លាំង​បែប​នេះ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៣០​ឆ្នាំ​មក​ហើយ នោះ​បើ​តាម​ប្រមុខ​របប​យោធា​ថៃ​ថា​ប៉ះពាល់​បណ្តា​តំបន់​ដែល​និយម​ទៅ​ដោយ​ពួក​ជនបរទេស ពិសេស​នា​ដំណាក់កាល​នៃ​រដូវ​ទេសចរណ៍ នេះ​ជាមួយ​បរិយាកាស​តាម​ធម្មតា​អនុគ្រោះ ។ ការ​លុប​ចោលការ​មក​ស្នាក់​កត់សម្គាល់​ឃើញ​ជា​ពិសេស​នៅ​កោះ​សា​មុ​យ និង​កោះ KHO PHANGAN ។

អ្នកនាំពាក្យ​ខាង​បណ្តាញ​ផ្លូវថ្នល់​ថៃ​និយាយ​ថា ស្ពាន​២​បាន​បាក់​តាម​ផ្លូវថ្នល់​លេខ​៤​ទៅ​កាន់​ភាគ​ខាងត្បូង​ថៃ ។ ក្រោយ​ការ​បាក់​ស្ពាន​នេះ​យើង​បាន​បញ្ឈប់​ការ​ធ្វើ​ចរាចរណ៍ ។

ចំពោះ​ចរាចរណ៍​តាម​ផ្លូវដែក​ក៏​កាត់​ផ្តាច់​ដែរ​ក្នុង​តំបន់​នេះ ព្រោះ​នៅ​តាម​កន្លែង​នានា ផ្លូវដែក​ត្រូវ​ទឹក​បំផ្លាញ ។

យោង​តាម​តុល្យការ​ថ្មី បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍ បើ​តាម​ក្រសួងមហាផ្ទៃ​ថា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣០​នាក់ ។ សរុប​ខេត្ត​ចំនួន​១២​នៅ​ភាគ​ខាងត្បូង​ថៃ​រង​ការ​ប៉ះពាល់ ហើយ​ផ្ទះ​ជាង​៣៦០.០០០​ខ្នង​ត្រូវ​ទឹក​ជន់​លិច ។

រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ កង​ទាហាន​ដើម្បី​ជួយ​ចែកចាយ​ស្បៀង​ដល់​ប្រជាជន និង​ជម្លៀស​មនុស្ស​ចេញពី​តំបន់​មួយ​ចំនួន ដែល​នា​ថ្ងៃ​ទី​១១ មក​រា នៅ​ជួប​ភ្លៀង​ធ្លាក់​នៅឡើយ ។

នេះ​ជា​ការ​ជន់​លិច​លើក​ទី​២​ហើយ ចន្លោះ​ពេល​គ្នា​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​នៅ​ភាគ​ខាងត្បូង​ថៃ តំបន់​ទេសចរណ៍​សំខាន់​របស់​ប្រទេស ។ កាលពី​ខែធ្នូ ទឹកជំនន់​នៅ​តំបន់​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​៣៥​នាក់ ៕