ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃតូបនៅផ្សារអូរឫស្សី អាជ្ញាធរកំណត់ត្រឹមពី ១៩៨០ដុល្លារ ដល់ ៣៣០០ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ តម្លៃតូប​ ឬស្តង់នៅផ្សារអូរឫស្សី ក្នុងរាជធានីភ្នំពេញ គឺអាជ្ញាធរបានកំណត់ឱ្យ​អាជីវករ ត្រូវបង់​ទាបបំផុត ១៩៨០ដុល្លារ រហូតដល់ថ្លៃបំផុត ៣៣០០ដុល្លារ ក្នុងរយៈពេល…

ភ្នំពេញ៖ តម្លៃតូប​ ឬស្តង់នៅផ្សារអូរឫស្សី ក្នុងរាជធានីភ្នំពេញ គឺអាជ្ញាធរបានកំណត់ឱ្យ​អាជីវករ ត្រូវបង់​ទាបបំផុត ១៩៨០ដុល្លារ រហូតដល់ថ្លៃបំផុត ៣៣០០ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ​។ ពោលគឺ​ក្នុង ១ថ្ងៃ បង់ថ្លៃត្រឹមតែ ១០៨០រៀល ទៅ ១៨០០រៀលប៉ុណ្ណោះ។

សម្រាប់ការបង់ប្រាក់ ថ្លៃតូប ឬស្តង់ សម្រាប់អាណត្តិថ្មី ដែលមានរយៈពេល ២០ឆ្នាំបន្តទៀត រាប់ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤២ គឺអាជ្ញាធររាជធានីភ្នំពេញ បានផ្តល់ជម្រើស ចំនួន ៣ ដល់អាជីវករ គឺជម្រើសទី១ បង់ប្រាក់ ១លើក សម្រាប់​អាណត្តិ​រយៈពេល ២០ឆ្នាំ។ ជម្រើសទី២ បង់ប្រាក់ ២លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់ ១០ឆ្នាំម្តង និងជម្រើសទី៣ បង់ប្រាក់ ៤លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់ ៥ឆ្នាំម្តង​។

សេចក្តីសម្រេច ក្នុងកិច្ចប្រជុំ​រវាង​អាជ្ញាធររាជធានីភ្នំពេញ និងតំណាង​ក្រុមអាជីវករ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះ ក៏បានអនុញ្ញាត​ឱ្យបងប្អូន​អាជីវករ អាចបន្ត​ការលក់ដូរ​រហូតតកូនតចៅ ក្នុងអំឡុងពេលអាណត្តិ​នៃកិច្ចសន្យា ហើយបងប្អូន​អាជីវករ អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល ទៅកូនចៅ ឬអ្នកដទៃបាន​។

យ៉ាងណាក៏ដោយ នៅទីផ្សារជាក់ស្តែង​ តម្លៃតូបផ្សារអូរឫស្សី គឺមានតម្លៃរាប់ម៉ឺនដុល្លារយូរឆ្នាំ​ណាស់មកហើយ​។ បើថ្លៃជួលតូបវិញ ក៏រាប់រយដុល្លារដែរ ក្នុង ១ខែៗ​។ ពោលគឺ​ម្ចាស់តូប​ បាន​យក​ចំណេញ​កប់ពពក ពីលើតម្លៃ​ ដែល​ទិញក្នុងកុងត្រា ២០ឆ្នាំ ពី​អាជ្ញាធររាជធានីភ្នំពេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ