ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានមួយគ្រឿងមិនមែនបើកទេ គឺហោះ…!

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មក​ពី​ហូប​ការ​មិត្ត​ភ​ក្តិវិញ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ ត្រូវ​រថយន្ត​មួយ​គ្រឿង​​​​លឿន​​ដូច​ហោះ​ មើល​គ្នា​អត់​ឃើញ​ផងនោះ បាន​​បុក​យ៉ាង​​ពេញទំហឹង​ បណ្តាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ បោក​ក្បាល​ហូរ​ឈាម​រហូត​ស្លា.ប់​ និង​ម្នាក់​ទៀត​រង​របួសស្រាល ។ រីឯ​ម៉ូតូ​ផ្លោង​ធ្លាក់​​ក្នុង​ប្រឡាយ​​ទឹក កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ​មករា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​​ស្រូវ ​​ក្នុងភូមិ​ស្រែ​តេ​ជៈ

រាជធានី​ភ្នំពេញ ៖ មក​ពី​ហូប​ការ​មិត្ត​ភ​ក្តិវិញ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ ត្រូវ​រថយន្ត​មួយ​គ្រឿង​​​​លឿន​​ដូច​ហោះ​ មើល​គ្នា​អត់​ឃើញ​ផងនោះ បាន​​បុក​យ៉ាង​​ពេញទំហឹង​ បណ្តាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ បោក​ក្បាល​ហូរ​ឈាម​រហូត​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួសស្រាល ។ រីឯ​ម៉ូតូ​ផ្លោង​ធ្លាក់​​ក្នុង​ប្រឡាយ​​ទឹក កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ​មករា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​​ស្រូវ ​​ក្នុងភូមិ​ស្រែ​តេ​ជៈ​ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សាក​សព​ជន​រង​គ្រោះ​ឈ្មោះ​ភិន ចាន់​សុភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ពោធិ​ចិន​តុង ស្នាក់​នៅ​ភូមិ​ប៉ប្រក​ខាង​ត្បូង សង្កាត់​​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ រីឯ​​ម្នាក់ទៀត រង​របួស​ស្រាល​​ឈ្មោះ​ហែល សុ​ភក្ត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវជា​មិត្តភក្តិ​ជន​រង​គ្រោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1CZ-7525 ដោយឡែក​ រថយន្ត​បង្ក​មិន​បាន​ស្គាល់​ម៉ាក​បាន​បើក​រត់​បាត់ស្រមោល​។

សាក្សី​​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​២​នាក់​​ទើបនឹង​មក​ពី​ការ​មិត្ត​ភ​ក្តិ​នៅ​ម្តុំ​ភ្នំ​បាសិត ដោយ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​តាម​បណ្តោយ​ផ្លូវ​បេតុង​វត្ត​សម្ពលី ហៅ​វត្ត​ភ្នា​ត ឆ្ពោះទៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​បង្ក​មិន​ចាំ​ម៉ាក​វិញ​បើក​លឿន​តាម​បណ្តោយ​ផ្លូវ​ទំនប់​ស្រូវ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ជា​កន្លែង​ងងឹត​មើល​គ្នា​អត់​ឃើញ ម៉ូតូ​ជិះ​ឆ្លងផ្លូវ ​បណ្តាល​ឱ្យ​​រថយន្ត​បុក​ម៉ូតូ​រង​គ្រោះ​ពេញទំហឹង ខ្ទាត​ម៉ូតូ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​ដួលរ​ណូ​ក​រណែល​លើ​ថ្នល់​ធ្វើ​អោយ​ជន​រង​គ្រោះ​ម្នាក់​បែក​ក្បាល​ហូរ​ឈាម​រហូត​ដល់​ស្លាប់​ម្នាក់​​ ។