ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំពាក់​២០​ម៉ឺន​ដុល្លារ​៣​ឆ្នាំ​ហើយ លើកគ្នា​មក​ទារ ក្នុង​ក្រុមហ៊ុន ជុង ចាវ នៅ​តែ​ចុងភៅ​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​មេការ​ជនជាតិ​ចិន និង​ខ្មែរ​ចំនួន​១៥​នាក់ ដែល​កំពុងធ្វើការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​លើកគ្នា​មក​កាន់​ទីស្នាក់ការ​ …

រាជធានី​ភ្នំពេញ ៖ ក្រុម​មេការ​ជនជាតិ​ចិន និង​ខ្មែរ​ចំនួន​១៥​នាក់ ដែល​កំពុងធ្វើការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​លើកគ្នា​មក​កាន់​ទីស្នាក់ការ​របស់​ក្រុមហ៊ុន ជុង ចាវ ដែល​ជា​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ដ៏​ធំ​មួយ​មា​នទី​តាំងនៅ​ក្នុង​បុរី​ចំការមន ដើម្បី​ធ្វើការ​ទាមទារ​ប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ ដែល​ក្រុមហ៊ុន​បាន​ជំពាក់​ជា​ច្រើ​ឆ្នាំ​មក​ហើយ ។ ការ​លើកគ្នា​មក​ធ្វើការ​ទាមទារ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ខាង​មុខ​បុរី​ចំការមន តាម​បណ្ដោយ​មហា​វី​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ទន្លេ​ប​សាក់ ខណ្ឌ​ចំការ​មក ។

ប្រ​ភ​ព័ត៌មាន​ពី​អ្នក​តំ​ណា​ជនជាតិ​ខ្មែរ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​របស់​គាត់​ដោយ​មាន​ទាំង​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​នោះ​បាន​ម៉ៅ​ការងារ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ហាវ ដែល​មា​នទី​តាំងនៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ បន្ត​ពី​ក្រុមហ៊ុន​សាងសង់​ដ៏​ធំ​មួយ​មានឈ្មោះ ជុង ចាវ ដែល​មាន​ទីស្នាក់ការ​ក្រុមហ៊ុន​នៅ​ក្នុង​បុរី​ចំការ​ម​នេះ ។ ដោយ​បាន​កំពុង​តែ​ប្រើប្រាស់​កម្លាំង​ពលកម្ម​រាប់រយ​នាក់ រួម​ទាំង​គ្រឿងចក្រ​ផ្សេង​ៗ​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ រាប់​ឆ្នាំ​មក​ហើយ ដោយ​ពួក​គាត់​ចេញ​រាល់​ថ្លៃ​ចំណាយ​ដោយ​ផ្ទាល់​ទាំងនោះ​ជា​បន្តបន្ទាប់ និង​មក​បើកប្រាក់​បន្ត​ពី​ក្រុមហ៊ុន​ខាងលើ​បាន​មួយ​ចំនួន​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​ក្នុង​ពេល​កន្លង​មក​ពួក​គាត់​បាន​នាំ​គ្នា​ចេញ​ប្រាក់​ដោយ​ផ្ទាល់​ទៅ​លើ​ការ​ចំណាយ​នោះ​ជា​មុន​សិន និង​ពេល​ណា​ដែល​មានការ​ខ្វះខាត ទើបបាន​នាំ​គ្នា​មក​ភ្នំពេញ​បើកប្រាក់​ពី​ក្រុមហ៊ុន ជុង ចាវ យក​ទៅ​បើក​ឲ្យ​ថ្លៃ​ពលកម្ម​ដល់​ក្រុម​កម្មករ និង​ការ​ចំណាយ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ការដ្ឋាន ។ រហូត​មក​ដល់​រយះ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ការ​ចំណាយ​ប្រាក់​ច្រើន​ពេក ពួក​គាត់​មិន​មាន​លទ្ធភាព​ចំណាយ​នោះ ក៏​ស្នើ​សុំ​បើកប្រាក់​ពី​ក្រុមហ៊ុន តែ​ត្រូវ​បាន​ក្រុមហ៊ុន​ខាងលើ​បើក​មិន​បាន​គ្រប់​ចំនួន​ឡើយ ដោយនៅ​ខ្វះ​រហូត​ទៅ​ដល់​ចំនួន​២០​ម៉ឺន​ដុល្លារ​ទៀត​ឯ​ណ្ណោះ ទើប​លើកគ្នា​មក​កាន់​ទីស្នាក់ការ​នៅ​បុរី​ចំការមន ដើម្បី​ធ្វើការ​ទាមទារ​ប្រាក់​ដែល​នៅ​ខ្វះ​ដល់​ពួក​គាត់​នៅ​ពេល​នេះ​តែ​ម្តង ។

ការ​លើកគ្នា​មក​ធ្វើការ​ទាមទារ​ប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន ជុង ចាវ របស់​ក្រុម​មេការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ហាវ​នៅ​បុរី​ចំការមន​នេះ​ដែរ គឺ​ក្រុម​មេការ​ទាំងនោះ​មិន​ត្រូវ​បាន​ខាង​សន្តិសុខ​បុរី​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ស្នាក់​ការ​ក្រុមហ៊ុន​ដោយ​ផ្ទាល់​ឡើយ ដោយ​ក្រុម​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ក្រុម​សន្តិសុខ​យាម​នៅ​ទីនោះ​នាំ​គ្នា​ចូល​ទៅ​រក​ឱ្យ តែ​ម្ចាស់ផ្ទះ​មិន​នៅឡើយ គឺ​នៅ​តែ​ចុងភៅ​ម្នាក់​តែ​ប៉ុណ្ណោះ ៕