ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្តី​អំពី​ភាព​ជា​អ្នកដឹកនាំ និង​ការ​ច្នៃប្រឌិត​ថ្មី​ក្នុង​វិស័យ​សុខាភិបាល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​ចុះហត្ថលេខា​លើ​អនុសា​រណៈ​យោគយល់​គ្នា​ថ្មី​មួយ​សម្រាប់​រយៈពេល​៣​ឆ្នាំ រវាង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​មន្ទីរពេទ្យ តាន់ តុ​ក​សេង នៃ​សារ​ធារ​ណ​រដ្ឋ​សិង្ហ​បុរី ភាគី​ទាំង​ពីរ​បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តី​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​ចុះហត្ថលេខា​លើ​អនុសា​រណៈ​យោគយល់​គ្នា​ថ្មី​មួយ​សម្រាប់​រយៈពេល​៣​ឆ្នាំ រវាង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​មន្ទីរពេទ្យ តាន់ តុ​ក​សេង នៃ​សារ​ធារ​ណ​រដ្ឋ​សិង្ហ​បុរី  ភាគី​ទាំង​ពីរ​បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តី​អំពី​ភាព​ជា​អ្នកដឹកនាំ និង​ការ​ឆ្នៃ​ប្រឌិត​ថ្មី​ក្នុង​វិស័យ​សុខាភិបាល នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ។

លោក​សាស្ត្រាចារ្យ វិ​ជ្ជ​បណ្ឌិត ឈាង រា​៉ អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ថ្លែង​ថា ក្រោយ​ពី​ការ​ចុះហត្ថលេខា​លើ​អនុសា​រណៈ​យោគយល់​គ្នា​ថ្មី​មួយ​សម្រាប់​រយៈពេល​៣​ឆ្នាំ រវាង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​មន្ទីរពេទ្យ តាន់ តុ​ក សេង នៃ​សារ​ធារ​ណ​រដ្ឋ​សិង្ហ​បុរី  ភាគី​ទាំង​ពីរ​បាន​រៀបចំ​បើក​សិក្ខាសាលា​ស្តី​អំពី​ភាព​ជា​អ្នកដឹកនាំ និង​ការ​ឆ្នៃ​ប្រឌិត​ថ្មី​ក្នុង​វិស័យ​​សុខាភិបាល ក្នុង​គោលបំណង​គឺ ៖ ទី​១- ធ្វើការ​បង្ហាញ​ពី​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា និង​សិង្ហ​បុរី​, ទី​២- ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អំពី​អភិបាលកិច្ច​ល្អ និង​ការ​គ្រប់គ្រង​គុណភាព​សេវា​សុខាភិបាល រវាង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​តាន់ តុ​ក សេង និង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ,​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​ដទៃ​ទៀត ក៏​ដូច​ជា​មន្ទីរពេទ្យ​បង្អែក​ទាំង​២៤​ខេត្ត​-​ក្រុង​, ទី​៣- បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​ថ្មី​ក្នុង​ការ​ផ្តល់​សេវា​សុខាភិបាល (healthcare innovations) នៅ​មន្ទីរពេទ្យ តាន់ តុ​ក សេង នៃ​ប្រទេស​សិង្ហ​បុរី ដើម្បី​ឲ្យ​ការ​ផ្តល់​សេវា​សុខាភិបាល​មានគុណ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​, ទី​៤- ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ និង​បទ​ពិសោធន៍ ស្តី​អំពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព និង​សេវា​សុខា​ភិបាល​​នៅ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ និង​មន្ទីរពេទ្យ​បង្អែក​នៃ​ប្រទេស​កម្ពុជា តាម​រយ​:​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​ទំនាក់ទំនង​រវាង​បុគ្គលិក​សុខាភិបាល និង​អ្នកជំងឺ ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​គំនិត​ឆ្នៃ​ប្រឌិត​ថ្មី​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សុខាភិបាល​សាធារណៈ​នៅ​កម្ពុជា​។

លោក​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ថ្លែង​បន្ត​ទៀត​ថា យើង​រៀបចំ​ធ្វើ​បន្ត​ទៀត​នូវ​អ្វី​ជា​តម្រូវការ​របស់​យើង​ជា​សំខាន់​នោះ គឺថា ផ្នែក​សង្គ្រោះ​បន្ទាន់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត នៅ​ក្នុង​កំរិត​គុណភាព​ប្រទេស​ជឿនលឿន ឧទាហរណ៍​ប្រទេស​សិង្ហ​បូ​រី​នេះ​ហើយ​ក្នុង​នោះ​ដែរ គឺ​ផ្សា​ភ្ជាប់​ពី​ផ្នែក​សង្គ្រោះ​បន្ទាន់​កំរិត​ធ្ងន់ (ICU) បូក​ផ្សំ​ទាំង​ផ្នែក​បារាំង ផ្នែក​សិង្ហ​បូ​រី និង​អាស៊ី​យើង​នេះ​។ លោក​បន្ត​ថា ០៣​ឆ្នាំ​បន្ត​ទៀត យើង​នឹង​បូក​តទៅ​ទៀត​តាម​ការ​ចាំបាច់ ។ កិច្ច​ស​សហ​ប្រតិបត្តិ​នេះ ភាគី​មិត្ត​សាំង​ហ្គា​ពួរ លោក​មាន​ឆ​ន្ទះ និង​ពេញចិត្ត​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​ខ្លាំង​ណាស់​។ អ​ញ្ចឹ​ង​ទេ គឺថា ផ្នែក (ICU) គឺ​យើង​ត្រូវ​បន្ត​ទៅ​ទៀត​ដែរ គឺ​បន្ត​ទៅ​លើ​ផ្នែក​ការ​ថែទាំ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្រូវការ​នៃ​អ្នកជំងឺ និង​ក្រុម​គ្រួសារ​អ្នកជំងឺ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ជាក់ស្តែង​យើង​ក៏​ចាប់ផ្តើម​ធ្វើការ​បណ្តុះបណ្តាល ដើម្បី​ធ្វើការ​ផ្លាស​ប្តូរ​បទ​ពិសោធន៍​គ្នា​ដែរ គឺ​ទៅ​លើ​ការ​គ្រប់គ្រង​នៅ​ក្នុង​វិស័យ​មន្ទីរពេទ្យ​បែបផែន​ន្រៃ​ទេស​សិង្ហ​បូ​រី ព្រោះ​ប្រទេស​បារាំង គឺ​យើង​បាន​ធ្វើ​ហើយ ចាំ​មើល​ដើម្បី​សម្រប​ទៅ​តាម​ស្ថានភាព​ទៅ​តាម​តំបន់​នៃ​ប្រទេស​អាស៊ី​យើង​នេះ គឺ​ប្រទេស​សិង្ហ​បូ​រី ហើយ​នៅ​ក្នុង​នោះ​គឺថា យើង​នឹង​ធ្វើការ​វគ្គ​របស់​យើង​នៅ​ល្ងាច​នេះ គឺ​អញ្ជើញ​មក​ពី​ទូ​ទាំង​ប្រទេស យើង​សាក​ដឹកនាំ​ជា​ប្រធាន​មន្ទីរ​សុខាភិបាល ជា​ថ្នាក់ដឹកនាំ​ជា​ប្រធាន​មន្ទីរពេទ្យ តាម​បណ្តា​ពេទ្យ​ជាតិ​ក៏​ដូច​ជា ពេទ្យ​តាម​ខេត្ត​ធំ​ៗ​អីចឹង​ទេ គឺថា ជា​លទ្ធផល​យើង​នឹង​សង្ឃឹមថា អាច​លើក​ស្ទួយ​នូវ​គុណភាព​ផ្នែក​សេវា​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។