ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិះគន់​ឥត​សំចៃមាត់ ! ចាប់​បាន​តែ​តូចតាច បើក​មាន​ខ្នង​មិន​ហ៊ាន​ទៅ​ក្បែរ​ផង

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ជា​អ្នក​កត់​ឆ្នោត​តូចតាច​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ច្បារមន​ឃាត់ខ្លួន ដកហូត​វត្ថុ​តាង​មួយ​ចំនួន​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ …

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ជា​អ្នក​កត់​ឆ្នោត​តូចតាច​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ច្បារមន​ឃាត់ខ្លួន ដកហូត​វត្ថុ​តាង​មួយ​ចំនួន​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ។

ស្ត្រី​អ្នក​កត់​ឆ្នោត​តូចតាច​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ស៊ី​ម ស៊ី​ណា អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រលួស សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ក្រុង​ច្បារមន បាន​ឃាត់​មុខសញ្ញា​កត់​ឆ្នោត​ម្នាក់​នៅ ដកហូត​សៀវភៅ​កត់​លេខ​ចំនួន​២​ក្បាល វិញ្ញាបណ្ណបត្រ​១ និង​ប្រាក់​២០០០០​រៀល ។

ក្រោយ​ឃាត់ខ្លួន ស្ត្រី​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​បន្ត​នីតិវិធី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ​នេះ​ដែរ​ក៏​មានការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែរ​ថា អស់លោក​សមត្ថកិច្ច​ហាក់បីដូចជា​បង្ក្រាប​បាន​តែ​អ្នក​តូចតាច​គ្មាន​ខ្សែ​គ្មាន​ខ្នងបង្អែក ដើម្បី​ឲ្យ​ថ្នាក់លើ​បានឃើញ​ថា ខ្លួន​សកម្ម​នឹង​ការងារ ដោយឡែក​អ្នកមាន​ខ្នងបង្អែក និង​ខ្សែ​ធំ ដូច​ជា​មន្ត្រី​អាវុធហត្ថ​ម្នាក់​មានកូន​កញ្ច្រែង​រាប់​សិប​នាក់​គេ​មិន​ដែល​ឃើញ​អស់លោក​ទាំងនោះ​ធ្វើការ​បង្ក្រាប​បាន​ម្តងណា​ឡើយ ។

មានការ​លើក​ឡើង​ទៀត​ថា កូនកញ្ច្រែង​ទាំងនោះ​មាន​កត់​នៅ​ក្នុង​ផ្សារ​កំពង់ស្ពឺ​ដែល​មាន​មេ​ធំ​ឈ្មោះ ធិ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​និង​ម្នាក់​ទៀត​ឈ្មោះ ហា៑ន ក៏​ជា​មន្ត្រី​អាវុធហត្ថ​ដូច​គ្នា ដែល​កូនកញ្ច្រែង​របស់​មេ​ឆ្នោត​ទាំងនេះ​មិន​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ម្តងណា​ឡើយ ។

មហាជន​ដែល​ដឹង​រឿង​បាន​រិះគន់​អត់​សំចៃមាត់​ថា អស់លោក​កំពុង​តែ​ធ្វើ​ឲ្យ​ពលរ​មើលឃើញ​ថា អស់លោក​ធ្វើការ​លំអៀង បក្សពួក​និយម អ្នក​ដែល​គ្មាន​ខ្សែ គ្មាន​ខ្នង​ត្រូវ​អស់លោក​ចាប់ និង​បង្ក្រាប តែ​អ្នក​ដែល​មាន​ខ្សែ មាន​ខ្នង អស់លោក​មិន​ចាប់​បង្ក្រាប​ទេ ។ ករណី​នេះ​ពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​មេ​ឆ្នោត​ធំ​ៗ​ដែល​ជា​មន្ត្រី​ប៉េ​អឹ​ម​បាន​សែនព្រេន​អស់ហើយ​មើលទៅ បានជា​មិន​ហា៑ន​ទៅ​ក្បែរ ដើម្បី​ចាប់​បង្ក្រាប​បែប​នេះ ។

ពល​រដ្ឋ​សំណូមពរ​ថា អស់លោក​សមត្ថកិច្ច​គួរ​ណាស់​តែ​ចាប់ផ្តើម​កែ​លំអ​ពី​ខ្លួនឯង​ជា​មុន​សិន ចាំ​កែ​លំអរ​អ្នក​ផ្សេង ដូច​ជា​ករណី​មេ​ឆ្នោត​ដែល​ជា​មន្ត្រី​ប៉េ​អឹ​ម​ខេត្ត​អ៊ីចឹង​ដែរ ខ្លួន​ជា​សមត្ថកិច្ច​បែរជា​បើក​លេងល្បែង​ស៊ីសង ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ហាមឃាត់ សួរ​ថា តើ​ឯណា​ទៅ​ភូមិ​ឃុំ​សុវត្ថិភាព?