ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​អំណាច​ខ្មែរ​វាយប្រហារ​ធ្ងន់​ៗ​លើ​មេដឹកនាំ CPP និង CNRP

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរ​ដ្ឋា បាន​វាយប្រហារ​ធ្ងន់​ៗ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​និង​គណបក្ស​សង្គ្រោះ​ជាតិ​

រាជធានី​ភ្នំពេញ​៖ ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរ​ដ្ឋា បាន​វាយប្រហារ​ធ្ងន់​ៗ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​និង​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥ ។

លោក​សួន សេរីរ​ដ្ឋា បាន​លើក​ឡើង​ថា​«​លោក សម រ​ង្ស៊ី ថាស​ម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យក​អ្នកទោស​នយោបាយ​ធ្វើ​ជា​ចំណាប់ខ្មាំង​… តែ​កន្លង​មក​ខ្ញុំ ក៏​មើលឃើញ​ដែ​ថា លោក សម រ​ង្ស៊ី យក​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​បាតុកម្ម ឬ ស្លាប់​ដោយ​សកម្មភាព​សកម្ម​ធ្វើ​ជា​នុយ​ប្រមូល​លុយ​ខ្មែរ​ក្រៅប្រទេស​សម្រាប់​ចាយវាយ ។​ដូច្នោះ​ទាំង​ពីរ​នាក់​នេះ (​ហ៊ុន សែន និង សម រ​ង្ស៊ី​) គឺ​ដូច​តែ​គ្នា​ទេ គឺ​ម្នាក់​អ្នក​បង្កើត​បញ្ហា ហើយ​ម្នាក់​ទៀត​អ្នក​ដឹក​បញ្ហា​យក​ទៅ​លក់​រៃ​អង្គាស​លុយ​ពី​ខ្មែរ​នៅ​បរទេស យក​ចាយ ក្រោម​លេស​សង្គ្រោះ​ជាតិ ឬ​ជួយ​ជន​រង​គ្រោះ​នយោបាយ »​។

លោក​បញ្ជាក់​ទៀត​ថា​«​ខ្ញុំ និយាយ​រឿង​ពិត​មួយ គឺ​រឿង​កម្មករ​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន បាញ់​បង្ក្រាប​និង​សម្លាប់​នៅ​ផ្លូវ​វេ​ង​ស្រេង កាលពីដើម​ខែមករា ២០១៤​នោះ គឺ សម រ​ង្ស៊ី និង កឹ​ម សុខា បាន​ដាក់​ផែនការ​ឲ្យ​សាខា​ខ្លួន​នៅ​ក្រៅប្រទេស ចេញ​ធ្វើបុណ្យ​គោរព​វិញ្ញាណ​ក្ខ​ន្ឋ បង្សុកូល នៅ​តាម​វត្ត តាម​ផ្ទះ តាម​កន្លែង​នានា ក្រោម​លេស​ប្រមូល បច្ច័យ​មក​ជួយ​គ្រួសារ​អ្នក​ស្លាប់ ។ កាលនោះ​ទាំង​នៅ​អា​មេ​រិ​ក កា​ណា​ដា អឺរ៉ុប អូស្ត្រាលី និង​ញូ​ហ្សឺ​លែ​ន ក្រុម​សាខា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅប្រទេស​ធ្វើបុណ្យ​រៃ​អង្គាស​សរុប​មិន​តិច​ជាង ៣០០ កន្លែង​ទេ ហើយ​ដែល​មួយ​កន្លែង​ៗ ប្រមូល​បាន​បច្ច័យ​ដែល​អ្នក​ចូល​បុណ្យ មិន​តិច​ជាង ៥០០០$ ទេ ដែល​គេ​ចូល​យក​ទៅ​ជួយ​គ្រួសារ​អ្នក​ស្លាប់ ។ បើ​មួយ​កន្លែង​ៗ ប្រមូល​បាន​យ៉ាងតិច ៥០០០$ ហើយ​រៀបចំ​ធ្វើ​រហូត​ដល់​ទៅ​ជាង ៣០០ កន្លែង គឺ ៥០០០$ x ៣០០ = ១៥០០០០០$ ជា​ទឹកប្រាក់​ដែល​ប្រមូល​បាន​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស ដែល​ចូល​បុណ្យ​យក​បច្ច័យ​ទៅ​ជួយ​គ្រួសារ​អ្នក​ស្លាប់​នៅ​ផ្លូវ​វេ​ង​ស្រេង ។

មេ​បក្ស​អំណាច​ខ្មែរ​ដែល​មាន​សញ្ជាតិ​អា​មេ​រិ​ក​រូប​នេះ​បាន​ចោទ​ជា​សំណួរ​ថា​៖ តើ​គ្រួសារ​អ្នក​ស្លាប់​ម្នាក់ ត្រូវ​បាន​លុយ​ចំនួន​ប៉ុន្មាន​សែន​ដុល្លារ បើ​យក​ចំនួន​លុយ​ពិតប្រាកដ មក​ចែក​នឹង​ចំនួន​អ្នក​ស្លាប់ ? នេះ​នៅ​មិន​ទាន់​រាប់​ពី​ចំនួន​លុយ​ផ្សេង​ទៀត ដែល​គេ​ជួយ​អ្នក​របួស​និង​អ្នក​ជាប់គុក​ផង ហើយ​តាំងពី​សម័យ​អ្នក​ស្លាប់ និង​របួស​ដោយសារ​បោក​គ្រាប់បែក​មុខ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​៣០ មិ​នា ១៩៩៧ រហូត​មក​ដល់​ពេល​នេះ​គឺ សម រ​ង្ស៊ី យក​ខ្មោច​ជន​រង​គ្រោះ​ធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ខ្មែរ​នៅ​ក្រៅប្រទេស​រហូត ។ លោក សួន សេរីរ​ដ្ឋា បាន​គូសបញ្ជាក់​ថាស​ម្តេច ហ៊ុន សែន និង​ទាំង​លោក សម រ​ង្ស៊ី គឺ​ម្ខាង​យក​អ្នកនយោបាយ​ដែល​ជាប់​ទោស​ធ្វើ​ជា​ចំណាប់ខ្មាំង និង​ម្ខាង​យក​អ្នក​ស្លាប់​ដោយ​សកម្មភាព​នយោបាយ ឬ​សកម្មភាព​សង្គម ទៅ​ធ្វើ​ជា​មុខរបរ​រៃ​អង្គាស​យក​លុយ ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ឆ្លើយ​តប​បាន​ទេ ជុំវិញ​ការ​លើក​ឡើង​របស់​លោក សួន សេរីរ​ដ្ឋា នា​រសៀល​ថ្ងៃ​ទី​១១ មក​រា ២០១៧​នេះ ៕