ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​ឃួ​ង ស្រេង បញ្ជា​ឲ្យ​បិទ​ដេប៉ូ​ខ្សាច់​០៤​ទីតាំង ​នៅចាក់អង្រែ ផ្លូវជាតិ​លេខ​២

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក ​ឃួ​ង ស្រេង ​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា​ឆ្នាំ​២០២២​នេះ លោក​…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក ​ឃួ​ង ស្រេង ​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា​ឆ្នាំ​២០២២​នេះ លោក​ ស៊ុ​យ សេ​រិ​ទ្ធ អភិបាលរង ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​នឹង​លោក ​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​ចុះ​បិទ​ដេប៉ូ​ខ្សាច់​ ចំនួន ​៤​ទីតាំង នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម និង​ចាក់អង្រែ​លើ ខណ្ឌមានជ័យ​ ។

លោក​ ស៊ុ​យ សេ​រិ​ទ្ធ តំណាង​ឲ្យ​លោក ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​អោយ​ដឹង​ថា​ ការ​ចុះ​បិទ ដេប៉ូ​ខ្សាច់​ ចំនួន​៤​ទីតាំង ​ខាងលើ​នេះ​ ធ្វើ​ឡើង​ទៅ​តាម​បទបញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល ដោយសារ​ទីតាំង​ខាងលើ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ធ្វើ​ឲ្យ​ដីខ្សាច់​ហូរហៀ​លើ​ទ្រូ​វ​ផ្លូវ ពិបាក​អោយ​បងប្អូន​ធ្វើ​ដំណើរ បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បណ្តាល​អោយ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ថែម​ទៀត ដូច​ជា​ខូចខាត​ផ្លូវ ប្រព័ន្ធ​លូ ជាដើម​។

លោក ​ស៊ុ​យ សេ​រិ​ទ្ធ ​ក៏​បាន​បញ្ជាក់​ផង​ដែរ អាជីវកម្ម​ទាំង​៤ ​ទីតាំង​ខាងលើ​នេះ គឺ​ត្រូវ​បិទ​ទាំងស្រុង​តែ​ម្តង មិន​ទុក​អោយ​ដេប៉ូ​ខ្សាច់​ទាំងនេះ បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៀត​ទេ ហើយ​រាល់​រចនាសម្ព័ន្ធ ដែល​ខូចខាត ដូច​ជា​លូ ផ្លូវ នៅ​លើ​ផ្លូវជាតិ​លេខ​២ ផ្លូវ​៦០ម៉ែត្រ​និង​ផ្លូវ ៣០ម៉ែត្រ ម្ចាស់​ដេប៉ូ​ខ្សាច់​ខាងលើ​ ត្រូវ​តែកើប​ដីខ្សាច់​ចេញពី​ថ្នល់​ និង​ធ្វើការ​ជួសជុល​ឡើង​វិញ ​ទាំង​លូ ​និង​ផ្លូវ​ ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ​ទីតាំង​ដេប៉ូ​ខ្សាច់​ខាងលើ​នេះ​ ត្រូវ​បានអាជ្ញាធរ​រាជធានី​ភ្នំពេញ ​ធ្វើការ​ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​លើក​ច្រើន​សារ​ រួច​មក​ហើយ និង​បាន​ណែនាំ​ អោយ​ពួក​គាត់​មាន​ម៉ាស៊ីន​លាង​កង់​រថយន្ត ​និងដឹក​ជញ្ជូន​ខ្សាច់​នៅ​ពេល​យប់​វិញ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ម្ចាស់​អាជីវកម្ម នៅ​តែរ​អនុវត្ត​មិន​បាន​ល្អ ​ទៅ​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង ​។

គួរ​បញ្ចា​ក់ថា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២​នេះ មាន​ទីតាំង ដេប៉ូ​ខ្សាច់​ចំនួន​៦ តែ​កំពុង​ធ្វើ​អាជីវកម្ម​តែ​ចំនួន​ ៤​ទីតាំង​ប៉ុណ្ណោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ