ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ចិត្ត ! បួស​​ហើយ​នៅ​ប្រព្រឹត្ត​អំពើ​បែប​នេះ​ទៀត

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កូន​នេន​២​អង្គ​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ខណៈ​កំពុង​សេព​គ្រឿងញៀ.ន​ក្នុង​កុដិ …

ខេត្តកណ្ដាល ៖ កូន​នេន​២​អង្គ​ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ខណៈ​កំពុង​សេព​គ្រឿងញៀន​ក្នុង​កុដិ នៅ​វត្ត​សំប៉ាន ស្ថិត​នៅ​ភូមិ​សំប៉ាន ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល ។

លោក ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរ​ស្រុក​កោះធំ បានឱ្យ​ដឹង​ថា ក្រោយ​ពី​ឃាត់ខ្លួន កូន​នេន​ទាំង​ពីរ​អង្គ​ត្រូវ​បាន ខាង​ធម្មការ​ស្រុក​ផ្សឹក រួច​ប្រគល់​អោយ​នគរបាល​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក ឈឿ​ន ប៊ុ​ន​ឆ​ន បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ សឿង សុ​ផា​នី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្រុក​កំណើត​នៅ​ភូមិ​ស្យា ឃុំ​វាល​ពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ និង​ម្នាក់​ទៀត​ឈ្មោះ ខែ​ម រ៉ា​មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​មិច ឃុំ​វាល​ពង់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

លោក​អធិការ​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ នគរបាល​ជំនាញ​ស្រុក​កោះធំ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ ហើយ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ថា មានកូន​នេន​គង់នៅ​វត្ត​សំប៉ាន​២​អង្គ​កំពុង​ប្រើប្រាស់​(​ជក់​)​គ្រឿងញៀន​នៅ​ក្នុង​វត្ត ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម នគរបាល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ជួប​មុខសញ្ញា​សង្ស័យ​ជា​នេន​២​អង្គ​នៅ​ក្នុង​កុដិ​លោក​កំពុង​នាំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន ពេល​នោះ​ព្រះ​ចៅអធិការ​វត្ត​បាន​រាយការណ៍​ទៅ​ខាង​ធម្មការ​ស្រុក​រួច​បាន​ផ្សឹក​កូន​នេន​ទាំង​២​អង្គ​នោះ រួច​ប្រគល់​នគរបាល​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​ឧបករណ៍​កែ​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ដែល​ចាប់​បាន ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

នៅ​ចំពោះ​មុខ​នគរបាល ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​គ្នា​ប្រាកដ​មែន ដោយ​ថ្នាំ​ញៀន​ដែល​ពួក​ខ្លួន​នាំ​គ្នា​ជក់​នោះ គឺ​ទើប​ទិញ​ពី​ឈ្មោះ ម៉ា រ៉ា​ឌី ភេទ​ប្រុស និង​ឈ្មោះ គឹ​ម​ហ័​ង ភេទ​ស្រី ក្នុង​តម្លៃ​៣​ម៉ឺន​រៀល ។