ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​រុ​ស្ស៊ី ចោទ​អា​មេ​រិ​ក និង​លោក​ខាងលិច​ថា​មាន​ផែនការ​បំផ្លាញ​រុ​ស្ស៊ី

1 ឆ្នាំ មុន

អតីត​ប្រធានាធិបតី​រុ​ស្ស៊ី​លោក Dmitry Medvedev បាន​ចោទប្រកាន់​អា​មេ​រិ​ក និង​ប្រទេស​លោក​

រុស្ស៊ី ៖ អតីត​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក Dmitry Medvedev បាន​ចោទប្រកាន់​អា​មេ​រិ​ក និង​ប្រទេស​លោក​ខាងលិច​ថា​កំពុង​មាន​ផែនការ​រយៈពេល​វែង​ប្រឆាំង​នឹង​រុ​ស្ស៊ី​។

លោក​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS ដូច្នេះ​ថា «​គោលដៅ​គឺ​ដូច​គ្នា​។ គឺ​ដើម្បី​បំផ្លាញ​រុ​ស្ស៊ី​»​។

លោក​បន្ថែម​ថា រុ​ស្ស៊ី​នឹង​សម្រេច​បាន​នូវ​គោលបំណង​របស់​ខ្លួន​នៅ​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។

លោក Dmitry Medvedev ដែល​ជា​មិត្ត​ដ៏​ជិត​ស្និ​ទ្ធ​របស់​លោក Putin និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​រុ​ស្ស៊ី​និយាយ​ថា «​រុ​ស្ស៊ី​កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​កំពុង​ទទួល​បាន​សន្តិភាព​តាម​លក្ខខណ្ឌ​របស់​យើង​»​។

សូម​រម្លឹក​ថា រុ​ស្ស៊ី​បាន​ធ្វើ​ប្រតិបត្តិការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ប៉ុន្តែ​មហាអំណាច​យោធា​ទី ២​លើ​ពិភពលោក​នេះ​មិន​ទាន់​សម្រេច​បាន​ជោគជ័យ​ឡើយ​ក្នុង​សង្គ្រាម​រយៈពេល​ជិត ៦​ខែ​។

កាលពី​ពេល​ថ្មី​ៗ​នេះ កូរ៉េ​ខាងជើង​បាន​ប្រកាស​ផ្តល់​កងទ័ព ១​សែន​នាក់​ដើម្បី​ជួយ​រុ​ស្ស៊ី​យកឈ្នះ​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ