ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​ហើយ ! ករណី​ដែល​ចេះ​តែ​ផ្អើល​ចោមរោម​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ផ្អើល​ឈូរ​ឆ នាំ​គ្នា​ទៅ​ចោមរោម​មើល​យ៉ាង​កកកុញ កាលពី​រសៀល​ថ្ងៃ​ទី​១០ មក​រា ម្សិលមិញ ស្ថិត​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នោះ គឺ​ការ​ប្រទះ​ឃើញ​ពស់ថ្លាន់​ញី​-​ឈ្មោល​២​ក្បាល​ធំ​ៗ ដែល​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​តាម​ចាប់​បាន ត្រឹម​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ មក​រា ។

ពស់ថ្លាន់​ទាំង​២​ក្បាល​នេះ គឺជា​ពស់​គូ​ញី​-​ឈ្មោល ដែល​ពស់​ឈ្មោល​មាន​ទម្ងន់​១៨​គីឡូក្រាម ដោយឡែក​ពស់​ញី​មាន​ទម្ងន់​២១​គីឡូ (​ដោយ​ពស់​ញី​កំពុង​ផើម​) ពស់​ទាំង​២​មាន​ប្រវែង​ប្រមាណ​២​ម៉ែត្រ​ដូច​គ្នា ។ បច្ចុប្បន្ន ពស់ថ្លាន់​ញី​-​ឈ្មោល​នេះ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ រង់ចាំ​អាជ្ញាធរ​អភិរក្ស​សត្វព្រៃ​មក​ទទួលយក ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១០ មក​រា នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នកដំណើរ​នាំ​គ្នា​ចោមរោម​មើល​យ៉ាង​អូរ​អរ ថា​បានឃើញ​ពស់ថ្លាន់​២​ក្បាល​ដ៏​ធំ​វារ​រត់​កាត់​ចំណុច​ខាងលើ ។ ក្នុង​ការ​ភ្ញាក់ផ្អើល​ចោមរោម​មើល​នេះ បាន​ធ្វើ​អោយ​មានការ​រាំងស្ទះ​ជា​ខ្លាំង​ដល់​ចរាចរណ៍ ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ទូទៅ​នៅ​ចំណុច​ស្ពាន​អាកាស​ខាងលើ​ស្ទើរ​ពេញ​មួយ​រសៀល ។