ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​ប៉ែក​ខាងត្បូង​ថៃ​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ វិស័យ​ឯកជន​បាន​ព្យាករ​ថា ការ​ចំណាយ​សម្រាប់​គ្រោះ​ទឹកជំនន់​នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ថៃ គឺ​មិន​លើស​ពី​៤២០​លាន​ដុល្លារ​នោះ​ទេ ហើយ​ប៉ះពាល់​ដល់​លូតលាស់​នៃ​សេដ្ឋកិច្ចជាតិ​មាន​ទំហំ​តិចតួច​ប៉ុណ្ណោះ ។

ប្រទេស​ថៃ ៖ វិស័យ​ឯកជន​បាន​ព្យាករ​ថា ការ​ចំណាយ​សម្រាប់​គ្រោះ​ទឹកជំនន់​នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ថៃ គឺ​មិន​លើស​ពី​៤២០​លាន​ដុល្លារ​នោះ​ទេ ហើយ​ប៉ះពាល់​ដល់​លូតលាស់​នៃ​សេដ្ឋកិច្ចជាតិ​មាន​ទំហំ​តិចតួច​ប៉ុណ្ណោះ ។

ទឹកជំនន់​បាន​បំផ្លិចបំផ្លាញ​ខេត្ត​ចំនួន​១០ តាំងពី​ចូល​ឆ្នាំ​ថ្មី​នេះ​មក​ម្ល៉េះ ហើយ​មនុស្ស​ប្រមាណ​១​លាន​នាក់​បាន​ប៉ះពាល់ និង​២១​នាក់​បាន​បាត់បង់​ជីវិត​ផង​ដែរ ។

លោក Chen Namchaisiri ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI) ថ្លែង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​កណ្តាល​នៃ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​កិច្ច ព្យាករ​ថា ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច នឹង​ស្មើ​ប្រមាណ​២៨០​លាន​ដុល្លារ គឺ​មិន​លើស​ពី​៤២០​លាន​ដុល្លារ​ឡើយ​។ ដូច្នេះ វា​នឹង​ប៉ះពាល់​បន្តិចបន្តួច​ប៉ុណ្ណោះ​ដល់ GDP ប្រទេស ។ លោក​ថ្លែង​ថា ៖ « ទឹកជំនន់​ភាគច្រើន​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវថ្នល់ ស្ពាន និង​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ប៉ុណ្ណោះ តែ​មិន​បាន​ប៉ះពាល់​ច្រើន​ដល់​ម៉ាស៊ីន ឬ​ដំណើរការ​ផលិតកម្ម​ទេ ដែល​ជា​ធម្មតា​មានការ​ធានា​រ៉ាប់រង​។ ដូច្នេះ​ហើយ​ការ​ប៉ះពាល់​ដល់​វិស័យ​ឯកជន គឺ​មាន​កម្រិត​នៅឡើយ » ។

ប៉ុន្តែ​វា​បង្ក​ឲ្យ​មានការ​ពន្យារពេល​លើ​ការ​ដឹក​ជញ្ជូន​ផលិតផល​ក្នុង​តំបន់​មួយ​ចំនួន ព្រោះ​ពួក​គេ​ត្រូវ​ប្រើប្រាស់​ផ្លូវ​ផ្សេង ។ ទោះជា​បែប​ណា ស្ថានការណ៍​នឹង​ដូច​ដើម​វិញ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ។

លោក Issara Wongkusolkij ប្រធាន​សភាពាណិជ្ជកម្ម​ថៃ ក៏​បាន​ថ្លែង​ដែរ​ថា ទឹកជំនន់​មិន​បាន​ប៉ះពាល់​ដល់​ស្ថានភាព​ទេសចរណ៍​ទាំងស្រុង​នៅ​ប៉ែក​ខាងត្បូង​ទេ ។

លោក Tanasak Patimapragorn ឧបនាយករដ្ឋមន្ត្រី​ថៃ ថ្លែង​ថា ទឹកជំនន់​នេះ​មិន​បាន​បង្ក​ឲ្យ​មានការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ប៉ែក​ខាងត្បូង​ទេ ។ ក្រសួងទេសចរណ៍ និង​កីឡា នឹង​ត្រួតពិនិត្យ​លើ​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​អាច​នឹង​ត្រូវ​បាន​ខូចខាត​ក្នុង​រយៈពេល​១០​ថ្ងៃ​ខាង​មុខ​នៅ Chumphon, Nakhon Si Thammarat, Phatthalung និង Songkhla ។

ប្រធាន​ក្រុមប្រឹក្សា​ជ័រកៅស៊ូ​ធម្មជាតិ លោក Uthai Sonlucksub ថ្លែង​ថា ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ថៃ គឺជា​តំបន់​ផលិត​ជ័រកៅស៊ូ​ដ៏​ធំ​មួយ ហើយ​ទឹកជំនន់​ធ្វើ​ឱ្យ​មានការ​ប៉ះ​ពាល់​​កសិករ​។ លោក​ថ្លែង​ថា ៖ « នេះ​ជា​ការ​ប៉ះពាល់​ខ្លាំង​បំផុត​នៅ​តំបន់​នេះ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​។ ទឹកជំនន់​នេះ ពិតជា​ធ្ងន់ធ្ងរ​ណាស់ ។ បញ្ហា គឺ​ក្នុងឆ្នាំនេះ ពួក​យើង​មាន​ទាំង​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់ ។ ដូច្នេះ វា​ពិតជា​អាក្រក់​ណាស់​សម្រាប់​ការ​ផលិត​ជ័រកៅស៊ូ ។ តម្លៃ​ជ័រកៅស៊ូ​នឹង​កើនឡើង​ក្នុងឆ្នាំនេះ ព្រោះតែ​ការ​ផ្គត់ផ្គង់​ធ្លាក់
ចុះ » ៕