ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ថៃ​ងាក​មក​រក​បច្ចេកវិទ្យា​ក្នុង​ការ​ដាំ​ដុះ​ស្រូវ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ពេល​កសិកម្ម​បាន​ក្លាយជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កសិកម្ម​មាន​ភាព​ទន់ ខ្សោយ​នៅឡើយ និង​ពឹងផ្អែក​លើ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ។ ប៉ុន្តែ​វិស័យ​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​នៅ

ប្រទេស​ថៃ ៖ ពេល​កសិកម្ម​បាន​ក្លាយជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កសិកម្ម​មាន​ភាព​ទន់ ខ្សោយ​នៅឡើយ និង​ពឹងផ្អែក​លើ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ។ ប៉ុន្តែ​វិស័យ​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​២០១៦ ពី​ការ​រំពឹង​ទុក​នៃ​ការ​ទទួល​ប្រយោជន៍​គោលនយោបាយ​៤.០​របស់​ថៃ ឬ​សេដ្ឋកិច្ច​ជំរុញ​ដោយ​ការ​បង្កើត​ថ្មី។

កសិករ​មានទ្រព្យ​ជា​ច្រើន​កំពុង​ចាប់ផ្តើម​ចាប់​យក​ផ្នត់គំនិត​ថ្មី គឺ​មិន​រង់ចាំ​ដោយ​អសកម្ម​នូវ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ដោយ​លក់​អង្ករ​របស់​ខ្លួន​តាម​រយៈ​ឈ្មួញកណ្តាល ។ ពួក​គេ​បាន​រៀន​ពី​ការ​ផលិត​អង្ករ ការ​ទទួលយក​ការ​ធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ បណ្តាញ​សម្រាប់​ការ​បណ្តាក់ទុន​ធ្វើ​កសិកម្ម និង​ការ​ធ្វើ​ផែនការ​ទីផ្សារ​ច្រើន​ប្រភេទ​។

កាលពី​ឆ្នាំ​មុន រដ្ឋាភិបាល​ថៃ​បាន​ធ្វើ​សេចក្តី​ព្រាង​ផែនការ​កំណែទម្រង់​កសិកម្ម និង​ទីផ្សារ​ស្រូវ ស្ថិត​នៅ​ក្រោម​យុទ្ធសាស្ត្រ​រយៈពេល​២០​ឆ្នាំ​។ ផែនការ​រយៈពេល​១០​ឆ្នាំ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ទំនើប​កម្ម​កសិកម្ម និង​ពាណិជ្ជកម្ម​ដំឡូង​មី ។

នៅ​ក្រោម​ផែនការ រដ្ឋាភិបាល​បាន​បង្កើត​វិធានការ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​កសិករ​ធ្វើស្រែ​ក្នុង​តំបន់​ដែល​សមរម្យ​ជាងគេ​បំផុត និង​ដាំ​ដំណាំ​ផ្សេង​ទៀត​ដូច​ជា អំពៅ ពោត ដំឡូង​មី និង​ចំណី​បសុសត្វ​ជាដើម ។ រដ្ឋាភិបាល​ក៏​បាន​ផ្តល់​គ្រាប់ពូជ​ដែល​មានគុណ​ភាពល្អ ជី​តម្លៃ​ថោក និង​ប្រាក់​កម្ចី​ជាមួយ​អត្រា​ការ​ប្រាក់​ទាប​ជូន​ដល់​កសិករ​ផង​ដែរ ។

លោក Chatchai Sarikulya រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៃ​ប្រទេស​នេះ បាន​ថ្លែង​ថា ៖ « រដ្ឋាភិបាល​នឹង​បន្ត​ជំរុញ​កសិករ​បន្ថែម​ទៀត​ដើម្បី​ចូលរួម​ក្នុង​គម្រោង​ធ្វើ​កសិកម្ម​ដ៏​ធំ​មួយ ខណៈ​ដែល​អ្នក​ផលិត​ដំណាំ​ដទៃ​ទៀត ក៏​ត្រូវ​បាន​ជួយ​ជំរុញ​ដើម្បី​រួម​បញ្ចូល​ក្នុង​ផ្នែក​កសិកម្ម​ផង​ដែរ » ។

វិទ្យាស្ថាន​មួយ​ដែល​ជំរុញ​ឱ្យ​មានការ​បង្កើត​ថ្មី​ក្នុង​ផ្នែក​ផលិតកម្ម​ស្រូវ និង​ដំណាំ​ផ្សេង​ទៀត បាន​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០១៦ ។ វិទ្យាស្ថាន​នេះ​មាន​គោលបំណង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ស្រូវ និង​ដំណាំ​ផ្សេង​ៗ​ដើម្បី​ក្លាយជា​ដំណាំ​មាន​តម្លៃបន្ថែម​ទៀត ៕