ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ ! ទោះ​ខំ​រាវរក​យ៉ាងណា​ក៏​នៅ​តែ​មិនឃើញ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ក្រីក្រ​ម្នាក់​ដែល​មានមុខរ​បរជា​អ្នកនេសាទ​ត្រី ខណ​:​កំពុង​ហែល​ទឹក​អូស​អួន ស្រាប់តែ​លង់ទឹក​ព្រែក​ស្លា.ប់​ចោល​ប្រពន្ធ និង​កូន​តូច​ៗ៤​នាក់​ឲ្យ​នៅ​កំព្រា …

ខេត្តព្រៃវែង ៖ បុរស​ក្រីក្រ​ម្នាក់​ដែល​មានមុខរ​បរជា​អ្នកនេសាទ​ត្រី ខណ​:​កំពុង​ហែល​ទឹក​អូស​អួន ស្រាប់តែ​លង់ទឹក​ព្រែក​ស្លាប់​ចោល​ប្រពន្ធ និង​កូន​តូច​ៗ៤​នាក់​ឲ្យ​នៅ​កំព្រា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​រណ្តៅ​ដី​ដ៏​ជ្រៅ​មួយ​កន្លែង​ដែល​គេ​ជីក​នៅ​ក្នុង​ព្រែក​ចំណុច​ព្រំប្រទល់​ស្រុក​ពារាំង និង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

តាម​ការ​រៀបរាប់​ពី​ស្ត្រី​ឈ្មោះ យ៉េន អឿ​ន អាយុ​៣៤​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​ឈ្មោះ ប៉ី​ត ប៉ូ អាយុ​៣៥​ឆ្នាំ ពួក​គាត់​មាន​ទីលំនៅ​ក្នុងភូមិ​ស្រម៉ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង មានមុខរ​បរជា​អ្នកនេសាទ​ត្រី និង​មានកូន​៤​នាក់ ។

ស្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ពួក​គាត់​អូស​អួន​រក​ត្រី​យក​ទៅ​លក់​បាន​ម្តង​ហើយ តែ​ពេល​រសៀល ក៏​នាំ​គ្នា​ចុះ​ទៅ​អូស​ម្តងទៀត ដោយ​ប្តី​គាត់​កាន់​ចុង​អួន​ម្ខាង​ចុះ​ហែល​អូស​ក្នុង​ទឹក ចំណែក​រូប​គាត់ (​ប្រពន្ធ​) កាន់​ចុង​អួន​ម្ខាង​នៅ​មាត់ច្រាំង ពេល​ប្តី​គាត់​ហែល​វង់​ដល់​ពាក់កណ្តាល​ព្រែក ស្រាប់តែ​ស្រែ​កថា អស់ខ្យល់​ហើយ ជួយ​គាត់​ផង ភ្លាម​ៗ​នោះ​រូប​គាត់​ភ័យ​ស្លន់ស្លោ ខ្លួនឯង​មិន​ហ៊ាន​ចុះ​ខ្លាច​លង់​ទាំង​២​នាក់ ក៏​ស្រែកហៅ​អ្នក​បង់សំណាញ់​ជិត​នោះ​ឲ្យ​មក​ជួយ តែ​ទម្រាំ​គេ​រត់​មក​ដល់​ប្តី​របស់​គាត់​បាន​លិចទៅ​ក្នុង​ទឹក​បាត់​ទៅ​ហើយ ហើយ​ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​អូស​អួន​រក​ដែរ តែរ​កតាំ​ពី​ពេល​កើតហេតុ​រហូត​ដល់​យប់​រក​មិនឃើញ​សោះ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ មក​រា បន្ត​អូស​អួន​រក​ទៀត តែ​រហូត​ដល់​ម៉ោងជាង​១២​ថ្ងៃត្រង់​ក៏​នៅ​តែ​រក​សាកសព​ប្តី​របស់​គាត់​មិនឃើញ​ដដែល ។

ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​នេះ​មានការ​អាណិតអាសូរ​ដល់​ប្រពន្ធ​និង​កូន​ជន​រង​គ្រោះ​យ៉ាង​ខ្លាំង ក៏​បាន​រៃ​អង្គាសប្រាក់​គ្នា​បាន​ប្រមាណ​ជា​៤០​ម៉ឺន​រៀល​ជួល​អ្នក​មុជទឹក​ចុះ​មុជ​រាវរក​សព​ជន​រង​គ្រោះ តែ​ទោះជា​យ៉ាងណា​នៅ​តែ​រក​សព​មិនឃើញ​ដដែល ៕