ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ន វិ​សារ ក្រាប​សំពះ​ឆាក ពេល​ត្រូវ Save ពី​គណៈ​ក​ម្មា​ការ រហូត​បង្ហូរទឹកភ្នែក

1 ឆ្នាំ មុន
  • ភ្នំពេញ

ពិត​ណាស់​ការ​ប្រឡង​ចម្រៀង ខេ​ម​បូ​ឌា​អាយ​ឌ​ល រដូវ​កាល​ទី​៤ កំពុង​តែ​ផ្ទុះ​ការ​ទាក់ទាញ​ណាស់​ឆ្នាំ​នេះ ខណៈ​បេក្ខភាព​ដល់​វគ្គ Live Show ទើប​បង្ហាញ​ស​ប្តា​ហ៍​ទី​៤ ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ ពិត​ណាស់​ការ​ប្រឡង​ចម្រៀង ខេ​ម​បូ​ឌា​អាយ​ឌ​ល រដូវ​កាល​ទី​៤ កំពុង​តែ​ផ្ទុះ​ការ​ទាក់ទាញ​ណាស់​ឆ្នាំ​នេះ ខណៈ​បេក្ខភាព​ដល់​វគ្គ Live Show ទើប​បង្ហាញ​ស​ប្តា​ហ៍​ទី​៤ ឃើញ​ថា ខ្លាំង​ៗ ហើយ​តម្រូវ​អោយ​ច្រៀង​បទ «​រ៉ុ​ក​»​។ ហើយ​ក្នុង​ចំណោម​បេក្ខជន​ទាំង​១០​នាក់ ចុង​ក្រោយ មាន​តែ​២​នាក់​ទេ ដែល​ត្រូវ​ចាញ់ឆ្នោត​ផ្ញើ​សារ ។

អ្វី​ដែល​គេ​មិន​នឹក​ស្មាន គឺ​បេក្ខជន​មក​ពី​ខេត្ត​សៀម​រាម ណា​ន វិ​សារ ត្រូវ​បាន​គ្រូបង្វឹក Save យក​ហើយ បេក្ខជន​ស្រស់ រ៉ូ​ឡង់ ត្រូវ​ចាក​ចេញពី​កម្មវិធី​ទាំង​អារម្មណ៍​ក្តុកក្តួល ឯ​ហ្វេ​ន​ៗ​វិញ​ក៏​មានការ​សោកស្តាយ​។

ហើយ​ក៏​អបអរសាទរ​ដល់ ណា​ន វិ​សារ គឺជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​ទទួល​បានការ Save ពី​គណៈ​កម្មការ​ ធ្វើ​ឱ្យ​បេក្ខជន​រូប​រំភើប​ខ្លាំង​ណាស់ ហើយ​ពេល​ហ្នឹង​បេះដូង​ស្ទើរតែ​ចង់​លោ​.​ត​ចេញ​មក​ក្រៅ​ទៅ​ហើយ ។

បេក្ខជន វិ​សារ បាន​រលីងរលោង​ដោយ​ទឹកភ្នែក​បាត់​ទៅ​ហើយ ក្រោយ​ពេល​ប្រកាស​លទ្ធផល ហើយ​សល់​តែ​២​នាក់​ចុង​ក្រោយ​មិន​ជាប់​។ វាសនា​របស់ វិ​សារ ២​លើក​ហើយ​ដែល​នៅ​ចុង​ក្រោយ​គេ ហើយ​១​គ្រានេះ លោក​ត្រូវ​បាន​គណៈ​ក​ម្មា​ការ​សេវ​យក ព្រោះតែ​ស្តាយ ហើយ​យល់​ថា វិ​សារ ជា​បេក្ខភាព​ល្អ មិន​គួរ​ត្រូវ​ទៅ​បែប​នេះ​។

ងាក​មក​ហ្វេ​ន​ៗ​របស់​បេក្ខជន វិ​សារ វិញ ខ្លះ​យំ​ពេញ​ឆាក​ជាមួយ​អាយ​ឌ​ល​ខ្លួន​មិន​បាន​បន្ត​ហើយ​ម្នាក់​ៗ​បាន​ស្រែ​កថា «​វិ​សារ​ៗ» ព្រោះ​បេក្ខភាព​រូប​នេះ សម្បូរ​ការ​គាំទ្រ​ណាស់ ហើយ​លើ​បណ្តាញ​សង្គម​ក៏​ល្បី និង​ចូល​ចិត្ត វិ​សារ ក៏​ច្រើ​ដែរ​ន​។ ក្រៅពី​តស៊ូ​សិល្បៈ វិ​សារ ក៏​មាន​រូបរាង​សង្ហារ​មិន​ចាញ់​តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​ឡើយ ដូចនេះ វិ​សារ ផ្តើម​មាន​យីអ៊ុន​មួយ​ក្រឺត​ទៀត ដោយ​ត្រូវ​បាន​ជាប់​ចូល​ដល់​ស​ប្តា​ហ៍​ទី​៥ ខាង​មុខ ហើយ​ក៏​ប្រឈម និង​ឧបសគ្គ​បន្ត​ទៀត ព្រោះ​អ្នក​ជាប់​សុទ្ធតែ​ជា​ជើង​ខ្លាំង សំឡេង​វិញ​ច្រៀង​ល្អ​មួយ​បែប​ម្នាក់​ដែរ​។

ពេល​នេះ​សល់​បេក្ខជន​តែ​៩​នាក់​ទេ ក្នុង​នោះ​មាន​តែ​បេ​ក្ខ​នារី​ម្នាក់​គត់​ដែល​នៅ​តស៊ូ​ជាប់​បន្ត គឺ កញ្ញា មាស នី​តា មក​ពី​ខេត្តកណ្តាល​។ ហើយ​មហាជន​ក៏​បាន​ព្យាករណ៍​ថា រដូវ​កាល​ទី​៤​នេះ អ្នក​មក​ដណ្តើម​ពាន​គ្នា​នា​វិនាទី​ចុង​ក្រោយ គឺ ថុ​ល សុ​ភិ​ទិ​, លឹ​ម តិច​ម៉េ​ង​, ស៊ឹ​ម ច័ន្ទ​ពន្លឺ និង ណា​ន វិ​សារ​។ យ៉ាងណា​អ្នកគាំទ្រ​កំពុង​គិត​ថា ថុ​ល សុ​ភិ​ទិ អាច​ឈ្នះ​ពាន ព្រោះ​កំពុង​ផ្ទុះ​ការ​ទាក់ទាញ ហើយ​ល្បី​ណាស់​ពេល​នេះ ទាំង​សំឡេង និង​រូបសម្បត្តិ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ