ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនកំលោះ​-​ក្រមុំ​ថៃ​រៀប​ការ​ក្នុង​ទឹកជំនន់

7 ឆ្នាំ មុន

គូស្នេហ៍​ដ៏​ស្មោះស្ម័គ្រ​ប្រកបដោយ​ឆន្ទៈ​មួយគូ ទោះបីជា​ទឹកជំនន់​លិច​បែប​ណា​ក៏​ដោយ ក៏​ពួក​គេ​សម្រេច​ជម្នះ​រៀប​ការ​ដោយ​លុយ​ទឹក ។ វា​ជា​សក្ខីភាព​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា «​ទោះបីជា​មេឃ​រលំ​ភ្នំ​រលាយ​ក៏​នៅ​តែ​ស្រឡាញ់

គូស្នេហ៍​ដ៏​ស្មោះស្ម័គ្រ​ប្រកបដោយ​ឆន្ទៈ​មួយគូ ទោះបីជា​ទឹកជំនន់​លិច​បែប​ណា​ក៏​ដោយ ក៏​ពួក​គេ​សម្រេច​ជម្នះ​រៀប​ការ​ដោយ​លុយ​ទឹក ។ វា​ជា​សក្ខីភាព​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា «​ទោះបីជា​មេឃ​រលំ​ភ្នំ​រលាយ​ក៏​នៅ​តែ​ស្រឡាញ់​គ្នា​លុះ​គ្រា​អវសាន​» ។

កន្លង​មក​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ បើ​មាន​គ្រោះ​ទឹកជំនន់​បង្ក​ផល​ប៉ះពាល់​បែប​នេះ ពួក​គេ​ត្រូវ​តែ​ភៀសខ្លួន​ចេញ ។ មិនតែប៉ុណ្ណោះ​បើ​បាន​ត្រៀម​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ឬ​ពិធី ផ្សេង​ៗ​នឹង​ត្រូវ​ពន្យារពេល ។

សម្រាប់​នាង​ឆូ​ធីប ថុ​ង​មី​សុក និង​លោក​វី​រ៉ាត ខាវ​រឿង កូនកំលោះ​-​ក្រមុំ​នៅ​ក្នុងស្រុក​ស៊ី​ឈុ​ល ខេត្ត​ណា​ខុន​ស្រុ​ី​ថា​ម៉ា​រាជ ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៧ មក​រា ២០១៧ ពួក​គេ​បាន​រៀប​ការ​នៅ​កណ្តាល​ទឹកជំនន់ ដោយ​មាន​ភ្ញៀវ​ចូលរួម​ច្រើន​កុះករ ។ ចំណែក​កូនកំលោះ​ដោះ​ស្បែកជើង​ដើរ​លុយ​ទឹក និង​កូនក្រមុំ​ស្លៀកពាក់​ឈុត​អាពាហ៍ពិពាហ៍​ដើរ​លុយ​ទឹក​ទទួលភ្ញៀវ ។

ទឹក​ដែល​ជន់​លិច​មាន​កម្ពស់​៤០​សង្ទីម៉ែត្រ មិនមែន​ជា​ឧបសគ្គ​សម្រាប់​ពួក​គេ​ទេ ហើយ​បង្ហាញ​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​គឺជា​ផ្នែក​មួយ​ជួយ​លើកទឹកចិត្ត​ភ្ញៀវ​ដែល​ចូលរួម ៕