ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! ​ជីវិតគេ៣ខ្ទេចឡើង​វ៉ល់ពេញផ្លូវ ​ដោយសារអ្នកឯង​ស្រវឹង…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យ៉ាង​ហោចមនុស្ស​៣​នាក់ ​ត្រូវ​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​កុងតឺន័រ​របស់​ផែស្ងួត​«​ហុង លី​ហួ​» ដោយ​អ្នក​បើក​ស្រវឹង​ស្រា​ខ្លាំង ក៏​ជ្រុល​បុក​ជាមួយ​ម៉ូតូ​MSX​ជិះ​គ្នា​៣​នាក់​នោះ ​​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ មក​រា ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យ៉ាង​ហោចមនុស្ស​៣​នាក់ ​ត្រូវ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​កុងតឺន័រ​របស់​ផែស្ងួត​«​ហុង លី​ហួ​» ដោយ​អ្នក​បើក​ស្រវឹង​ស្រា​ខ្លាំង ក៏​ជ្រុល​បុក​ជាមួយ​ម៉ូតូ​MSX​ជិះ​គ្នា​៣​នាក់​នោះ ​​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ មក​រា ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥ ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ប្រភព​ឱ្យ​ដឹង​ថា អ្នក​បើករថយន្ត​កុងតឺន័រ​ត្រូវ​ឃាត់ខ្លួន​បាន​ ឈ្មោះ​សួន វិចិត្រ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​កែវ ឃុំ​សែន​ដី ឃុំ​សែន​ដី ស្រុង​គងពិសី ខេត្តកំពង់ស្ពឺ បើក​កុងតឺន័រ​ម៉ាក​ដិ​ឡាញ ពណ៌​.​ស ពាក់​ស្លាក​លេខ​កំពង់សោម 3A-1203 ។ រីឯ​អ្នក​ស្លាប់​ទាំង​៣ ១-​ឈ្មោះ​លី ណា​រ៉ុ​ង អាយុ​២៣​ឆ្នាំ ២-​ឈ្មោះ​តូ​រ៉ូ អាយុ​២៣​ឆ្នាំ និង​៣-​ឈ្មោះ​ខឿន រ៉ា អាយុ​២៣​ឆ្នាំ ទាំង​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក MSX C125 ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ភាគី​ទាំង​២​​កំពុងធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា (​រថយន្ត​ពី​កើត​ទៅ​លិច​) ហើយ​ត្រូវ​អ្នក​បើក​ស្រវឹងស្រា​ផង មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​បុក​ម៉ូតូ​ទាំង​កំរោល​ឡើង​ខ្ទាត​ហើយ​ខ្ទេច​មើល​ម៉ូតូ​លែង​យល់ ហើយ​អ្នក​ជិះ​ម៉ូតូ​ក៏​ត្រូវ​ស្លាប់​ទាំង​៣​នាក់​តែ​ម្តង ហើយរថយន្ត​កុងតឺន័រក្រឡាប់ ទៅ​ប៉ះជាមួយបង្គោលភ្លើងទៀត ។