ខេត្ដព្រះវិហារ ៖ ធនធានរ៉ែរបស់កម្ពុជា ត្រូវបានក្រុមអ្នកសិក្សាបានបង្ហាញឱ្យ ដឹងពីលទ្ធផលស្រាវជ្រាវរបស់ខ្លួនជាបន្ដ បន្ទាប់ទាំងធនធានប្រេងកាត ឧស្ម័ន ដែក និង មាស ។ តាមពិតទៅធនធានទាំងនេះមិនទាន់ បានទទួលផលនៅឡើយទេ តែទោះបីជាបែប នេះក្ដីមានក្រុមហ៊ុនជាច្រើនបានបណ្ដាក់ទុន ក្នុងវិស័យនេះ ហើយបានវាយតម្លៃពីលទ្ធផលរបស់វារួចហើយ ។ ភ្នំអន្លង់ ជាភ្នំមួយស្ថិតក្នុងទឹកដីភូមិ ត្រញំងទន្ទឹម ឃុំរមទម ស្រុករវៀង នៅតាម បណ្ដោយផ្លូវជាតិលេខ៦២ ភាគខាងលិច ចម្ងាយពីផ្លូវជាតិប្រមាណ១៧គីឡូម៉ែត្រ ។ បើតាមអ្នកឯកទេស បានបង្ហើបឱ្យដឹងថា តំបន់នៅជុំវិញភ្នំអន្លង់ ដែលមានផ្ទៃដី ប្រមាណ៨គីឡូម៉ែត្រការ៉េ គឺមានរ៉ែមាសសុទ្ធនៅក្នុងដី ។
តាមប្រវត្ដិរបស់ភ្នំនេះ ស្ទើរតែរាប់រយឆ្នាំមកហើយ វាបានផ្ដល់ធនធានខាងសេដ្ឋកិច្ច និងមុខរបរដ៏សាមញប៉ុណ្ណោះតាំង ពីបុរាណសំរាប់ជនជាតិភាគតិចកួយ និងខ្មែរលើដែលមានដើមកំណើតនៅតំបន់នោះ ក្នុងការរកទទួលទានចិញ្ចឹមជីវិតនារដូវវស្សាជារៀងរាល់ឆ្នាំ ។ បន្ទាប់ពីធ្វើស្រែចំការពី ខែកក្កដា រហូតមកដល់ខែវិច្ឆិការួច អ្នកភូមិតែងតែនាំគ្នាចូលទៅប្រកបរបររ៉ែងមាសដោយ ដៃផ្សងសំណាង ដោយប្រើចបជីក ឬដែក ស្បែង និងដួនដែក សំរាប់រ៉ែងរកមាសសុទ្ធ ដើម្បីយកទៅលក់ដូរនៅលើទីផ្សារ យកថវិកាទៅប្រើប្រាស់តាមតម្រូវការ ។ ក្នុង១ ថ្ងៃអ្នកមានសំណាងខ្លះ អាចរកបានមាស១ តម្លឹង ឯខ្លះគ្មានសំណាង១ថ្ងៃអាចរកបាន២លី ឬ១ហ៊ុន ឬ១ជី ក៏មានដែរ ។
ចែករំលែកព័តមាននេះ